ចូលរួមទាំងអស់គ្នា! Free ប៊ូហ្វេនំបញ្ចុក១តោន នៅខេត្ដពោធិ៍សាត់ អបអរអ្នកឈ្នះរង្វាន់១៣០លានរៀល ពីប៊ូសស្រ្តង
06-12-2025 16:32
(ភ្នំពេញ)៖ ចង់សល់លុយថ្ងៃអាទិត្យ កុំភ្លេចមកញុំាប៊ូហ្វេនំបញ្ចុកសេដ្ឋី១តោន FREEៗ នៅផ្សារអ៉ីសុភី ស្រុកបាកាន ខេត្តពោធិ៍សាត់ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីម៉ោង៤ល្ងាចតទៅ ដើម្បីអបអរអ្នកពោធិ៍សាត់ ឈ្នះរង្វាន់សេដ្ឋីក្មេង១៣០លានរៀលពីប៊ូសស្រ្តង។
ក្នុងនោះ ក៏មានការប្រគំតន្រ្តីជួបកំពូលតារាល្បីៗដូចជា ឆាយ វីរៈយុទ្ធ, Zedes និងជាច្រើនរូបទៀត ធានាសប្បាយមួយចាស់ដៃ ដូច្នេះបងប្អូង Share ដំណឹងនេះ ណាត់គ្នាចូលរួមឱ្យបានច្រើនកុះករ។
គួរបញ្ជាក់ផងដែរថា ម្ចាស់រង្វាន់សេដ្ឋីក្មេង១៣០លានរៀលពីប៊ូសស្រ្តង ប្ដីឈ្មោះ អ៊ុយ សំអន អាយុ៣៤ឆ្នាំ ធ្វើការសំណង់នៅក្រុងបាវិត និងប្រពន្ធឈ្មោះ ឡា សុភ័ស អាយុ៣១ឆ្នាំ ជាស្រី្តមេផ្ទះ។ ប៊ូសស្រ្តង ឆ្ងាញ់ រសជាតិដិតជ្រៅ មានរង្វាន់សេដ្ឋីក្មេង កែប្រែជីវិតបងប្អូនភ្លាមៗជាច្រើនរង្វាន់ទៀត។
ចង់ឈ្នះរង្វាន់សេដ្ឋីក្មេង១៣០លានរៀល ទិញប៊ូសស្រ្តង ញុំាទាំងអស់គ្នា!



