* Snapchat ព្រមព្រៀងដោះស្រាយវិវាទជាមួយយុវវ័យ២នាក់ ជុំវិញការចោទប្រកាន់ថាបណ្តាញសង្គមប៉ះពាល់សុខភាពផ្លូវចិត្ត
* កូរ៉េខាងជើង បដិសេធការចោទប្រកាន់របស់អាមេរិក ជុំវិញការលួចរូបិយប័ណ្ណឌីជីថល Binance ដោយហៅថាជា «វោហារសាស្ត្រមិនសមហេតុផល»
* AI ជ្រើសរើសវិធីព្យាបាល និងបញ្ជាមនុស្សយន្តវះកាត់ខួរក្បាលកណ្តុរ ខណៈ AI មួយទៀតបដិសេធដោយសារបារម្ភពីសុវត្ថិភាព
* ចំណេះដឹងទូទៅ៖ ខ្មែរដែលកាន់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ អាចទៅប្រទេសណាខ្លះ ដោយមិនសុំទិដ្ឋាការ?

ខ្មែរជួយខ្មែរក្នុងគ្រាមានអាសន្ន! ក្រុមហ៊ុន «ហ្គេនស៍បឺគ» ឧបត្ថម្ភអង្ករ ១០០តោន ដល់ប្រជាជនភៀសសឹក រត់គេចខ្លួនពីសង្គ្រាមឈ្លានពានរបស់យោធាសៀម

09-12-2025 15:53

(ភ្នំពេញ)៖ ដោយមើលឃើញពីទុក្ខលំបាក និងស្មារតីខ្មែរជួយខ្មែរក្នុងគ្រាមានអាសន្នជាក់ស្ដែងដូចនេះ ក្រុមហ៊ុន «ហ្គេនស៍បឺគ» បានឧបត្ថម្ភនូវអង្ករចំនួន ១០០តោន ដល់ប្រជាជនភៀសសឹករាប់ម៉ឺននាក់ ដែលកំពុងរត់គេចខ្លួនរកកន្លែងទីសុវត្ថិភាព ពីសង្គ្រាមឈ្លានពានដ៏គឃ្លើនរបស់យោធាចោរសៀម មកលើកទឹកដីកម្ពុជាអស់រយៈពេលជាច្រើនថ្ងៃមកហើយ។

ក្នុងកាលៈទេសៈដែលប្រទេសជាតិ និងបងប្អូនប្រជាពលរដ្ឋតាមបណ្ដោយព្រំដែន កំពុងទទួលរងទុក្ខលំបាក គឺជាពេលវេលាដែលខ្មែរយើងត្រូវរួបរួមគ្នាជាងពេលណាៗទាំងអស់។ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រុម «ហ្គេនស៍បឺគ» បានប្រកាសបន្តជួយនូវស្បៀងអាហារប្រភេទជាអង្ករ ដល់ជនភៀសសឹករបស់កម្ពុជារាប់ពាន់គ្រួសារ ដែលកំពុងជួបប្រទះការលំបាកខ្លាំងពីសង្គ្រាម។ ជាការពិតកន្លងមកក្រុមហ៊ុន «ហ្គេនស៍បឺគ» ក៏មិនដែលព្រងើយកន្តើយក្នុងការជួយ ដល់ពលរដ្ឋខ្មែររងគ្រោះព្រោះសង្គ្រាមនេះដែរ ហើយក៏មានការប្រកាសឲ្យដឹងជាបន្តបន្ទាប់ ក្នុងនោះមានជាការជួយឧបត្ថម្ភជាស្បៀងអាហារ និងសម្ភារៈដល់ទីតាំងផ្ទាល់៕