* Elon Musk កាត់បន្ថយដែនកំណត់របស់ Grok Bot ដោយសារតែចំណាយ «ខ្ពស់ហួសពីសមត្ថភាពទ្រទ្រង់»
* Snapchat ព្រមព្រៀងដោះស្រាយវិវាទជាមួយយុវវ័យ២នាក់ ជុំវិញការចោទប្រកាន់ថាបណ្តាញសង្គមប៉ះពាល់សុខភាពផ្លូវចិត្ត
* កូរ៉េខាងជើង បដិសេធការចោទប្រកាន់របស់អាមេរិក ជុំវិញការលួចរូបិយប័ណ្ណឌីជីថល Binance ដោយហៅថាជា «វោហារសាស្ត្រមិនសមហេតុផល»
* AI ជ្រើសរើសវិធីព្យាបាល និងបញ្ជាមនុស្សយន្តវះកាត់ខួរក្បាលកណ្តុរ ខណៈ AI មួយទៀតបដិសេធដោយសារបារម្ភពីសុវត្ថិភាព
* ចំណេះដឹងទូទៅ៖ ខ្មែរដែលកាន់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ អាចទៅប្រទេសណាខ្លះ ដោយមិនសុំទិដ្ឋាការ?

ប្រតិភូកីឡាកម្ពុជាចុងក្រោយ បានមកដល់មាតុភូមិដោយសុវត្ថិភាព ក្រោយកម្ពុជា ប្រកាសដកខ្លួនពីស៊ីហ្គេម កាលពីម្សិលមិញ

11-12-2025 17:55

(ភ្នំពេញ)៖ ប្រតិភូកីឡាកម្ពុជាចុងក្រោយ ៣រូប ដឹកនាំដោយលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានត្រឡប់មកមាតុភូមិវិញហើយ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នេះ បន្ទាប់ពីកម្ពុជា បានប្រកាសដកខ្លួន និងត្រឡប់មកមាតុភូមិវិញភ្លាមៗ ពីព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ។

គួរដឹងថា ស្របពេលមានភាពតានតឹងខ្លាំង នៅតាមព្រំដែន បន្ទាប់ពីយោធាថៃ បើកការបាញ់ប្រហារទាំងកំរោលមកលើកងកម្លាំង និងជនស៊ីវិល របស់កម្ពុជា គិតពីល្ងាចថ្ងៃទី៧ រហូតដល់ពេលនេះ ។ ការណ៍នេះ ដោយសារការព្រួយបារម្ភពីសុវត្ថិភាព របស់ក្រុមគ្រួសារប្រតិភូកីឡាកម្ពុជា NOCC ក៏បានជូនដំណឹងទៅកាន់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងគណៈកម្មការរៀបចំស៊ីហ្គេម ឆ្នាំ២០២៥ អំពីការសម្រេចចិត្តដកខ្លួន និងត្រឡប់មកមាតុភូមិវិញ ភ្លាមៗ កាលពីថ្ងៃពុធម្សិលមិញ។ ការដកខ្លួននេះ ក៏ត្រូវបានអាស៊ានគោរពតាមការសម្រេចចិត្តរបស់កម្ពុជាផងដែរ។

ក្រោយការប្រកាសដកខ្លួននេះដែរ នៅថ្ងៃដដែល ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ៧៨រូប បានធ្វើដំណើរមកដល់មាតុភូមិវិញ ដោយសុវត្ថិភាព គិតត្រឹមយប់ថ្ងៃទី១០ ខែធ្នូ គ្រាដែលប្រតិភូកីឡាកម្ពុជា ៣រូបចុងក្រោយ រួមមានលោក វ៉ាត់ ចំរើន និងមន្ដ្រី ២រូប បានធ្វើដំណើរមកដល់មាតុភូមិវិញក្រោយគេ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នេះ៕