Manchester United ការអវត្តមានពីការប្រកួតពានអឺរ៉ុប ប៉ះពាល់ដល់ប្រាក់ចំណូលខ្លាំង

12-12-2025 10:08

(ឡុងដ៏)៖ ក្រុម Manchester United ត្រូវបានរបាយការណ៍បង្ហាញថា បានខាតបង់ប្រាក់ចំណូលខ្ពស់នៅត្រីមាសទីមួយកាលពីថ្ងៃព្រហស្បតិ៍ ដោយសារតែប្រាក់ចំណូលពីការផ្សាយ និងការលក់សំបុត្រធ្លាក់ចុះ បន្ទាប់ពីក្លឹបនេះមិនមានកៅអីចូលរួមក្នុងការប្រកួតពានអឺរ៉ុបនៅរដូវកាលនេះ ។

ម្ចាស់កីឡដ្ឋាន Old Trafford បានប្រកាសពីការខាតបង់ទឹកប្រាក់សុទ្ធចំនួន ៦.៦លានផោន ដែលស្មើនឹងប្រមាណ ៨.៨៣លានដុល្លារ សម្រាប់ត្រីមាសទីមួយដែលបានបិទនៅថ្ងៃទី៣០ ខែកញ្ញា បើប្រៀបធៀបទៅនឹងប្រាក់ចំណេញចំនួន ១.៤លានផោនកាលពីឆ្នាំមុន។

ជាមួយគ្នានេះ ទឹកប្រាក់ចំណូលសរុបសម្រាប់ត្រីមាសនេះបានធ្លាក់ចុះប្រមាណ ២ភាគរយ ដោយទឹកប្រាក់ថ្លៃឈ្នួលរបស់កីឡាករ និងបុគ្គលិកក៏បានធ្លាក់ចុះ ៨.២ភាគរយដោយសារតែការកាត់បន្ថយការងារ។

ក្លឹបនេះបានធ្វើការកាត់បន្ថយការងារ ជាមួយនិងវិធានការសន្សំសំចៃការចំណាយផ្សេងទៀត បន្ទាប់ពីការខាតបង់ផ្នែកហិរញ្ញវត្ថុរយៈពេល ៦ឆ្នាំជាប់ៗគ្នា ក្នុងជាក្រុមម្ចាស់ជើងឯកលីគអង់គ្លេស Premier League ២០សម័យកាល ដែលបានជួបលទ្ធផលមិនល្អទាំងក្នុង និងក្រៅទីលាន។

សូមជម្រាបផងថា ក្លឹប Manchester United នៅតែរក្សាការព្យាករណ៍ពីប្រាក់ចំណូលសារពើពន្ធ ឆ្នាំ២០២៦ នឹងអាចទទួលនៅចន្លោះពី ៦៤០លានផោន ទៅ ៦៦០លានផោន និងប្រាក់ចំណេញស្នូលនឹងស្ថិតក្នុងចន្លោះពី ១៨០លាន ទៅ ២០០លានផោនផងដែរ ៕