ហេតុអ្វីគួរតែជ្រើសរើស «CamEd Business School» ក្នុងការបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រ?
12-12-2025 10:23
(ភ្នំពេញ)៖ ជាការពិតណាស់ ការបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់គឺជាការសម្រេចចិត្តរបស់បុគ្គលម្នាក់ៗដែលផ្អែកទៅតាមគោលដៅជីវិតរៀងៗខ្លួន។ ដូច្នេះហើយការបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ គឺជាការសម្រេចចិត្តដ៏ធំមួយ ប៉ុន្តែវាអាចនាំមកនូវអត្ថប្រយោជន៍ការសិក្សា វិជ្ជាជីវៈជាច្រើន និងការយល់ដឹងកាន់តែស៊ីជម្រៅអំពីមុខវិជ្ជា ដែលយើងចូលចិត្ត។
ការបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ក៏អាចផ្តល់ជូនអោយនិស្សិតនូវអត្ថប្រយោជន៍ជាច្រើនទៀតទៅលើ៖
* ការពង្រឹងចំណេះដឹង និងជំនាញទៅលើវិស័យជាក់លាក់ណាមួយព្រមទាំងយល់ដឹងខាងទ្រឹស្តី និងការអនុវត្តកម្រិតខ្ពស់អំពីវិស័យរបស់អ្នក។
* បង្កើនឱកាសអាជីពការងាររបស់អ្នក ព្រោះនិយោជកច្រើនតែងចាត់ទុកនិស្សិតបញ្ចប់ការសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ជាបុគ្គលដែលមានជំនាញកាន់តែច្បាស់លាស់ទៅលើមុខតំណែងណាមួយ។
* បង្កើនសក្តានុពលក្នុងការរកប្រាក់ចំណូលរបស់អ្នកបន្ថែម។
* ការរីកចម្រើន និងការអភិវឌ្ឍជំនាញសម្រាប់ការប្រើប្រាស់ទូទៅនាពេលបច្ចុប្បន្ន និងពេលអនាគត។
ប៉ុន្តែសំណួរសួរថា តើយើងគួរតែជ្រើសរើសសាកលវិទ្យាល័យបែបណាក្នុងការបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ជាន់ខ្ពស់អោយត្រូវស្របតាមស្ដង់ដាអន្តរជាតិ ព្រមទាំងទទួលបានអត្ថប្រយោជន៍ខ្ពស់ក្រោយបញ្ចប់ការសិក្សា?
ប្រាកដណាស់ និស្សិតមិនគួររំលងក្នុងការពិចារណាការសិក្សានៅ CamEd Business School ដែលផ្ដោតសំខាន់ទៅលើថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់តែមួយមុខជំនាញប៉ុណ្ណោះគឺ Master of Science in Accounting and Finance + ACCA program ។ កម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់ ជំនាញវិទ្យាសាស្រ្តផ្នែកគណនេយ្យ និងហិរញ្ញវត្ថុរបស់ CamEd Business School បានបញ្ចូលកម្មវិធីសិក្សាសញ្ញាបត្រគណនេយ្យករជំនាញ ACCA ផងដែរ ដើម្បីអោយនិស្សិតអាចទទួលបានគុណវុឌ្ឍ ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ហើយ CamEd ក៏ទទួលស្គាល់ពីស្ថាប័ន ACBSP នៅសហរដ្ឋអាមេរិក និង ACCA ដែលជាសមាគមគណនេយ្យករជំនាញអន្តរជាតិនៃចក្រភពអង់គ្លេស ដូចនេះហើយនិស្សិតអាចទទួលបាន សញ្ញាបត្រពីរក្នុងពេលតែមួយ។
មិនត្រឹមតែប៉ុណ្ណោះ ក្រោយបញ្ចប់ការសិក្សា និស្សិតអាចនឹងទទួលបានការងារធ្វើលើមុខតំណែងជាច្រើន ដូចជាអ្នក
គ្រប់គ្រងហិរញ្ញវត្ថុ អ្នកគ្រប់គ្រងសវនកម្ម អ្នកគ្រប់គ្រងគណនេយ្យ អ្នកគ្រប់គ្រងពន្វ អ្នកគ្រប់គ្រងកាវិនិយោគ ឬអ្នកប្រឹក្សាផ្នែងហិរញ្ញវត្ថុជាដើម ដែលសុទ្ធសឹងតែជាការងារមានកំណើនខ្ពស់ក្នុងវិស័យសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។
ចុះឈ្មោះឥឡូវនេះ និងណាត់ថ្ងៃប្រឡងដោយឥតគិតថ្លៃចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ នៅ CamEd Business School។ ចុះឈ្មោះតាមរយៈ៖ https://apply.cam-ed.com/master-register។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់លេខ៖ ០៧០ ៦៧៣ ៦៧៣ ឬ ០១០ ៩៨៦ ៥២៣ និងតេឡេក្រាម ០៧៨ ៥៨៨ ៨៨៦ ឬក៏ចូលទៅកាន់គេហទំព័រ www.cam-ed.edu.kh៕



