ក្រុមហ៊ុន MG Cambodia បានបង្ហាញពីការយកចិត្តទុកដាក់ចំពោះបងប្អូនជនភៀសសឹកដែលកំពុងត្រូវការជំនួយ ដោយបានរៀបចំអំណោយនិងស្បៀងជាច្រើនតាមរយៈការចូលរួមពីក្រុមហ៊ុន និង អតិថិជនដែលជាគ្រួសារ MG Family
12-12-2025 13:25
(ភ្នំពេញ)៖ ក្រុមហ៊ុន MG Cambodia បានបង្ហាញពីការយកចិត្តទុកដាក់ ចំពោះបងប្អូនជនភៀសសឹកដែលកំពុងត្រូវការជំនួយ ដោយបានរៀបចំអំណោយ និងស្បៀងជាច្រើន ដើម្បីត្រៀមចុះជួយតាមតំបន់សុវត្ថិភាព។ មិនតែប៉ុណ្ណោះ អតិថិជនដែលបានប្រើប្រាស់រថយន្ត MG បានចូលរួមជាមួយក្រុមហ៊ុនផងដែរ។
ក្រុមហ៊ុន MG Cambodia បានបញ្ជាក់ថា «សូមអរគុណដល់ទឹកចិត្តបងៗអតិថិជន ដែលជាគ្រួសារ MG Family ក្នុងការចូលរួមចំណែកបរិច្ចាគជាស្បៀង សម្លៀកបំពាក់ និងសម្ភារៈផ្សេងៗមកកាន់ក្រុមហ៊ុន MG Cambodia ដើម្បីនាំយកនូវអំណោយទាំងអស់នេះ ទៅចែកជូនបងប្អូនជនភៀសសឹកតាមតំបន់ដែលកំពុងខ្វះខាត។ ក្រុមហ៊ុន MG នឹងនាំយកអំណោយទាំងអស់នេះ ទៅកាន់តំបន់សុវត្ថិភាពខេត្តបាត់ដំបង និងខេត្តសៀមរាប។ ដូច្នេះបើសិនជាអតិថិជន ឬបងៗចង់ចូលរួម អាចចូលរួមបាននៅ MG សាខាទឹកថ្លា ឬទំនាក់ទំនងតាមលេខ៖ ០១៥ ៩៥ ៦៦ ៣៦ / ០៩៨ ៨៨០ ៣២៨»៕












