ជំនួបរវាង MOI កំពង់ដេវ៉ា ទល់នឹងព្រះខ័នរាជស្វាយរៀង នៅពហុកីឡដ្ឋានមរតកតេជោ អ្នកគាំទ្រអាចនាំយកស្បៀងសម្ភារៈចូលរួមបរិច្ចាគជួយដល់បងប្អូនភៀសសឹក

13-12-2025 10:33

(ភ្នំពេញ)៖ សម្រាប់ការប្រកួតថ្ងៃស្អែករវាងក្រុម អឹមអូអាយ កំពង់ដេវ៉ា ទល់នឹងព្រះខ័នរាជស្វាយរៀង នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងលីគកំពូលកម្ពុជា CPL នៅថ្ងៃទី១៤ ខែធ្នូនេះ នៅវេលាម៉ោង ១៨៖០០នាទីល្ងាច អ្នកគាំទ្រក្រុមទាំងសងខាង និងបងប្អូនជនរួមជាតិអាចនាំយកស្បៀង សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃមកចូលរួមបរិច្ចាគបាន ដើម្បីយកជូនដល់ ពុកម៉ែ បងប្អូន ជនភៀសសឹក ដោយសារការប៉ះទង្គិចគ្នានៅតាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ ដែលកំពុងត្រូវការជំនួយជាបន្ទាន់ ។

សម្ភារៈមានដូចជា៖ (អង្ករ អាហារក្រៀម ថ្នាំសង្កូវ សម្លៀកបំពាក់កីឡា ឬសម្លៀកបំពាក់ទូទៅ សម្ភារៈសិក្សា សៀវភៅ បិច ឬសម្ភារៈក្មេងលេង) ជាដើម។ តាមរយៈស្តង់បរិច្ចាគ ស៊ីភីអិល ឃែរស៏ នៅកីឡដ្ឋានក្នុងថ្ងៃប្រកួតចាប់ពីវេលាម៉ោង ១៦៖០០នាទីល្ងាច ដល់ម៉ោង ២០៖៣០នាទីយប់ ៕