វត្ថុអនុស្សាវរីយ៍ស៊ីហ្គេម២០២៣ ត្រូវបានដាក់លក់រំលឹកខួប ២ឆ្នាំ ដើម្បីរៃអង្គាសថវិការជួយគួ្រសារងផលប៉ះពាល់ដោយជម្លោះនៅព្រំដែន

13-12-2025 14:04

(ភ្នំពេញ)៖ ការបើកលក់វត្ថុអនុស្សាវរីយ៍ជាថ្មី រំលឹកពីមហាពឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា និងប្រមូលថវិកាជួយគួ្រសារងផលប៉ះពាល់ដោយយជម្លោះនៅព្រំដែន ដើម្បីរៃអង្គាសទឹកប្រាក់ចំនួន ១០,០០០ដុល្លារឡើងទៅសម្រាប់ជួយដល់ជនភៀសសឹក ដែលបានរងទុក្ខដោយសារជម្លោះព្រំដែន ពីការឈ្លានពានរបស់សៀម ។

ដើម្បីលើកតម្លើងមរតកជាតិនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ និងដើម្បីជួយដល់គ្រួសារដែលរងផលប៉ះពាល់ដោយជម្លោះ ក្រុមហ៊ុន Pathmazing ដែលជាភ្នាក់ងារមេនៃស៊ីហ្គេមឆ្នាំ២០២៣ ដោយមានការគាំទ្រពីក្រុម OCIC កោះពេទ្រ និងក្រុមហ៊ុន Connexion កំពុងបើកដំណើរការលក់ទំនិញសប្បុរសធម៌កីឡាស៊ីហ្គេម ២០២៣ ។

សម្រាប់វត្ថុអនុស្សាវរីយ៍ទាំងនេះរួមមានរូបតុក្កត្តាម៉ាស្កូត និងវត្ថុនានាផ្សេងទៀតដែលបង្ហាញពីមោទនភាព និងឧត្តមភាពរបស់កម្ពុជា អំឡុងពេលស៊ីហ្គេម ២០២៣ ដែលវត្ថុអនុស្សាវរីយ៍ទាំងនេះតំណាងឱ្យច្រើនជាងសមិទ្ធផលកីឡា ។ ជាមួយពេលវេលានៃការលក់ទំនិញ ដើម្បីសប្បុរសធម៌នេះ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់ នៅទីតាំងជាន់ផ្ទាល់ដី នៃអាគារ Connexion កោះពេជ្រ ជាមួយនឹងស្តុកមាកំណត់ ។