ក្រុមហ៊ុន «វឌ្ឍនៈ» បន្តជួយដល់វីរកងទ័ពនៅជួរមុខ និងបងប្អូនជនភៀសសឹកតាមគ្រប់រូបភាព
14-12-2025 10:15
(ភ្នំពេញ)៖ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក្រុមហ៊ុន វឌ្ឍនៈ នៅតែបន្តជួយជ្រោមជ្រែងដល់បងប្អូនខ្មែរយើងតាមគ្រប់រូបភាព ដើម្បីធានាថា ជំនួយត្រូវបានចែកចាយយ៉ាងទូលំទូលាយ ដល់វីរកងទ័ពនៅជួរមុខ និងបងប្អូនភៀសសឹករបស់យើង។
ជាមួយគ្នានេះ ក្រុមហ៊ុន វឌ្ឍនៈ បានបន្តឧបត្ថម្ភតាមរយៈក្រសួងអប់រំ យុវជន និងកីឡារួមមាន៖
- អង្ករ
- ទឹកពិសា វី-អាកទីវ
- ភេសជ្ជៈ វី-កូឡា។
រួមចិត្ត រួមកម្លាំង រួមស្មារតី ខ្មែរតែ១!៕











