Messi និងសមាជិកក្លឹប Miami ទៅទស្សនកិច្ចនៅឥណ្ឌា ផ្អើលអស់អ្នកគាំទ្រ ជាមួយតម្លៃសំបុត្រ ១៣៣ដុល្លារ
14-12-2025 11:02
(បរទេស)៖ តារាបាល់ទាត់លំដាប់កំពូលពិភពលោក Lionel Messi រួមទាំងសមាជិកក្រុម Inter Miami CF បានទៅបំពេញទស្សនកិច្ចផ្លូវការមួយនៅប្រទេសឥណ្ឌានាថ្ងៃអាទិត្យនេះ បន្ទាប់ពីបិទបញ្ចប់យុទ្ធនាការ Major League Soccer 2025 របស់សហរដ្ឋអាមេរិករួចមក។
ពីគេហទំព័រ Bolavip បានចេញផ្សាយថា ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Messi រួមជាមួយមិត្តរួមក្រុម Rodrigo De Paul និង Luis Suarez បានលេចវត្តមាននៅឯកីឡដ្ឋាន Salt Lake ជាមួយនឹងអ្នកគាំទ្រជាច្រើនបានរត់ចូលទីលាន ក៏ព្រោះចង់ជួប GOAT របស់ពួកគេ ដោយហ៊ានចំណាយលុយ ១៣៣ដុល្លារ ដើម្បីទិញសំបុត្រទៀតផង។
គួរបញ្ជាក់ផងថា Messi រួមទាំងមិត្តរួមក្រុម នឹងបន្តស្នាក់នៅក្នុងប្រទេសស្ថិតក្នុងដែនដីអាស៊ីមួយនេះច្រើនថ្ងៃ និងត្រៀមចូលរួមក្នុងកម្មវិធីផ្សេងៗនៅឯទីក្រុង Hyderabad, Mumbai និង New Delhi ទៀតផង៕



