ក្រុមហ៊ុន «វឌ្ឍនៈ» នាំក្រុមកីឡាករគុនខ្មែរ និងបុគ្គលិកចូលរួមរៀបចំសម្ភារៈនៅវត្តគល់ទទឹង ដើម្បីបន្តជួយដល់វីរកងទ័ពនៅជួរមុខ និងបងប្អូនជនភៀសសឹក

15-12-2025 15:57

(ភ្នំពេញ)៖ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក្រុមហ៊ុន វឌ្ឍនៈ នៅតែបន្តជួយជ្រោមជ្រែងដល់បងប្អូនខ្មែរយើងតាមគ្រប់រូបភាព ដើម្បីធានាថា ជំនួយត្រូវបានចែកចាយយ៉ាងទូលំទូលាយ ដល់វីរកងទ័ពនៅជួរមុខ និងបងប្អូនភៀសសឹករបស់យើង។

ក្នុងគ្រាដ៏លំបាកនេះ យើងនឹងមិនបោះបង់ចោលគ្នាឡើយ! យើងរួបរួមគ្នា រួមកម្លាំងគ្នា សាមគ្គីគ្នា ក្រុមហ៊ុន វឌ្ឍនៈ នៅជាមួយបងប្អូនគ្រប់កាលៈទេសៈ ដោយបន្តឧបត្ថម្ភព្រមទាំងការនាំក្រុមកីឡាករគុនខ្មែរ និងបុគ្គលិកចូលរួមចំណែកសម្រួលការងាររៀបចំសម្ភារៈ នៅវត្តគល់ទទឹងជូនបងប្អូនភៀសសឹក និងវីរកងទ័ពដែលកំពុងត្រូវការជំនួយពីយើងទាំងអស់គ្នា៕