ស្មារតីខ្មែរតែមួយ! ក្រុមការងារ Master Sukisoup ចុះចែកស្បៀងជូនបងប្អូនជនភៀសសឹក នៅខេត្តបន្ទាយមានជ័យ
15-12-2025 18:15
(បន្ទាយមានជ័យ)៖ ស្មារតីខ្មែរតែមួយ! សកម្មភាពក្រុមការងាររបស់ Master Sukisoup បានចុះចែកស្បៀងជូនទៅដល់បងប្អូនជនភៀសសឹក នៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។
Master Sukisoup សូមអរគុណទៅដល់សប្បុរសជន និងបងប្អូនគ្រប់រូប ដែលបានចូលរួមបរិច្ចាគថវិកា ស្បៀង អាហារក្រៀម និងសម្ភារៈចាំបាច់មួយចំនួនធំ ជូនទៅដល់បងប្អូនជនភៀសសឹក។ ពួកយើងនៅបន្តកម្មវិធីមូលនិធិនេះ សម្រាប់ជូនទៅដល់បងប្អូនជនភៀសសឹក នៅឯខេត្តផ្សេងៗបន្តទៀត៕












