ទោះមិនឈ្នះ Bournemouth ប៉ុន្តែ Man Utd បានសាងកំណត់ត្រាលេង ៤ប្រកួតមិនចាញ់ឡើយ

16-12-2025 10:59

(បរទេស)៖ បិសាចក្រហម Manchester United បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ៤-៤ ទល់នឹង AFC Bournemouth នៅកីឡដ្ឋាន Old Trafford របស់ពួកគេនាយប់មិញ ដែលជាកំណត់ត្រាលេងមិនចាញ់ឡើយ ក្នុងចំណោម ៤ប្រកួតនៅ Premier League ចុងក្រោយនេះ។

តាមរយៈ ១ពិន្ទុក្នុងដីនេះដែរបានធ្វើឱ្យក្រុមរបស់លោក Ruben Amorim ឈរនៅលេខរៀងទី៦ ដោយមាន ២៦ពិន្ទុ ក្នុងតារាងពិន្ទុបណ្តោះអាសន្នផងដែរ ពោលគឺនៅក្រៅតំបន់ Top-4 ត្រឹមតែ ២ពិន្ទុប៉ុណ្ណោះ ក្រោយឆ្លងកាត់ ១៦ប្រកួត ជើងទី១ គ្រាដែល Bournemouth មានទីតាំងនៅលេខ១៣ និងមាន ២១ពិន្ទុ។

តាមរយៈលទ្ធផលនេះ វាជាលើកដំបូងផងដែរសម្រាប់លោក Amorim ក្នុងការដឹកនាំបិសាចក្រហម ដែលមានការស៊ុតបញ្ចូលទីច្រើនគ្រាប់ហើយនោះ តែមិនឈ្នះ បើប្រៀបធៀបទៅនឹងកំណត់ត្រាចាស់របស់លោក Sir- Alex Ferguson ដែលមានតែ ២លើកប៉ុណ្ណោះមិនទទួលបានជ័យជម្នះ ពោលគឺលេងស្មើ ៤-៤ ទល់នឹង Everton កាលឆ្នាំ២០១២ នៅ Old Trafford និងស្មើ ៥-៥ នៅក្នុងផ្ទះ West Brom កាលឆ្នាំ២០១៣។

ទោះជាបែបនេះក្តី Man Utd ទើបតែចាញ់ ៤ប្រកួតទេនៅលីគកំពូលអង់គ្លេស Premier League 2025-26 មិនទាន់បរាជ័យការប្រកួតណាមួយឡើយ គិតចាប់តាំងពីចុងខែវិច្ឆិកា ឆ្នាំ២០២៥ នៅពេលគូប្រជែង Bournemouth លេងមិនឈ្នះឡើយ ក្នុងចំណោម ៧ប្រកួតក្នុងលីគចុងក្រោយនេះ៕