«ប៊ូសស្រ្តង» ប្រកាសរកចុងភៅស្ម័គ្រចិត្ត ធ្វើម្ហូបជូនជនភៀសសឹក
16-12-2025 13:48
(ភ្នំពេញ)៖ ឈឺចាប់ណាស់! ពេលឃើញបងប្អូនខ្មែរនៅជាប់ព្រំដែន រត់ភៀសសឹកការពារគ្រួសារគេចពីគ្រាប់ផ្លោងរបស់យោធាថៃ ទៅរកទីកន្លែងសុវត្ថិភាព ឥឡូវនេះបងប្អូនភៀសសឹកកើនឡើងខ្លាំង លើស ៣០ម៉ឺននាក់ហើយ។ ហេតុនេះ ប៊ូសស្រ្តង ប្រកាសស្វែងរកចុងភៅស្ម័គ្រចិត្តជាច្រើននាក់ ដើម្បីមកជួយធ្វើម្ហូបអាហារជូនបងប្អូនភៀសសឹក ការពារពួកគេពីភាពអត់ឃ្លាននៅកន្លែងដែលខ្វះខាតជាច្រើនទីតាំង។
សូមបងប្អូនខ្មែរជួយស៊ែបន្តឱ្យបានឃើញដល់ចុងភៅ ដើម្បីចូលរួមធ្វើម្ហូបជាមួយប៊ូសស្រ្តង។ ចំពោះព័ត៌មានដើម្បីចូលរួមធ្វើម្ហូបស្ម័គ្រចិត្ត សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០១៦ ៥៥៥ ៣៩៧។
ទោះយ៉ាងណាក៏សូមអរគុណក្រុមហ៊ុន ប៊ូសស្រ្តង ដែលតែងតែនៅជាមួយប្រជាជនខ្មែរ និងយកចិត្តទុកដាក់ជួយទំនុកបម្រុងបងប្អូនភៀសសឹក និងបងៗវីរៈកងទ័ពគ្រប់ពេលវេលា៕










