ខ្មែររួបរួម ខ្មែរខ្លាំង! ទីតាំងទាំង៤ ក្នុងបុរី ប៉េង ហួត បើកទទួលសម្ភារបរិច្ចាគ ដើម្បីគាំទ្រដល់វីរកងទ័ពជួរមុខ និងបងប្អូនភៀសសឹក

16-12-2025 14:24

(ភ្នំពេញ)៖ យោងតាមរបាយការណ៍លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន គិតត្រឹមម៉ោង ៦ ល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ជនភៀសសឹកកម្ពុជាដែលរត់គេចពីការឈ្លានពានប្រដាប់អាវុធរបស់ថៃ មានចំនួន ១២៦ ២០៤ គ្រួសារ ស្មើនឹង ៤២១ ៨៥៣ នាក់ នៅក្នុង ៧ ខេត្ត។ ចំនួននេះគឺពិតជាច្រើន ដែលទាមទារឱ្យមានការរួមចំណែកជួយផ្គត់ផ្គង់ស្បៀងអាហារ និងសម្ភារប្រើប្រាស់ចំាបាច់សម្រាប់ពួកគាត់ទាំងអស់គ្នា ដើម្បីជួយសម្រួលទុកលំបាកក្នុងគ្រាអាសន្ននេះ។

នេះគឺជាពេលដែលប្រជាពលរដ្ឋកម្ពុជាបង្ហាញពីភាពរួបរួមគ្នាជាធ្លង់មួយនៃខឿនការពារជាតិរបស់យើង និងជាកម្លាំងចិត្តសម្រាប់វីរកងទ័ព ហើយនឹងបងប្អូនភៀសសឹកនៅតាមព្រំដែន។

បងប្អូនសប្បុរសជនអាចចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តនៅទីតាំងទាំង៤ ក្នុងបុរី ប៉េង ហួត ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ) ខាងក្រោមនេះបាន៖

*១៖ មហាវិថី ផ្លាទីនីម៖ https://maps.app.goo.gl/i6cX6rHmfTzQkfqR7?g_st=ic
*២៖ មហាវិថី ក្លាសស្ទ័រ ចំណតឧទ្ធម្ភាគចក្រ (មូលនិធិទ័ពជួរក្រោយ)៖ https://maps.app.goo.gl/5QJTxA4HKpMoCxkB8?g_st=ic
*៣៖ មហាវិថី ក្លាសស្ទ័រ៖ https://maps.app.goo.gl/aVA7Uvw1zsXd2AfM8?g_st=ic
*៤៖ មហាវិថី អេកូ ខូលិកសិន (មូលនិធិដើម្បីមាតុភូមិ)៖ https://url-shortener.me/30JT

គួររំឭកថា ត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៥ គឺមានរយៈពេល ១០ថ្ងៃ ដែលយោធាថៃបន្តការំលោភបំពានប្រដាប់អាវុធជាលើកទី២ លើដែនអធិបតេយ្យកម្ពុជា ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥៕