ធនាគារ ABA នាំយកជំនួយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ និងសម្ភារបរិក្ខារចាំបា ចំនួន ១០រថយន្ដធំៗ ជូនពលរដ្ឋភៀសសឹក

16-12-2025 21:07

(ភ្នំពេញ)៖ បងប្អូនប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋានទូទាំងប្រទេសកម្ពុជា បានរួមកម្លាំងមហាសាមគ្គី ក្នុងស្មារតីជាតិ និងទឹកចិត្តខ្មែរ។ ក្រុមគ្រូពេទ្យបំពេញការងារទាំងយប់ថ្ងៃមិនខ្លាចនឿយហត់ បងប្អូនអ្នកស្ម័គ្រចិត្តខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្ត សិល្បករ សិល្បការិនី ព្រះសង្ឃជួយគាំពារពង្រឹងស្មារតី និងជំរុញទឹកចិត្តឲ្យមានការចូលរួមកាន់តែច្រើនឡើងៗ។

ABA ក៏បានចូលរួមជាមួយបងប្អូនខ្មែរ ដោយនាំយកជំនួយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ និងសម្ភារបរិក្ខារចាំបាច់ ចំនួន ១០រថយន្ដធំៗ ជូនពលរដ្ឋភៀសសឹកនៅគោលដៅមួយចំនួនក្នុងខេត្តទាំង៦ រួមមានខេត្តសៀមរាប ព្រះវិហារ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងឧត្តរមានជ័យ។

បន្ថែមពីលើនេះ មូលនិធិសាមគ្គីភាពជាតិខ្មែរ ABA នៅតែបើកទទួលជំនួយសប្បុរសធម៌ សម្រាប់បងប្អូន និងសាធារណជនទាំងអស់ ដែលចង់ចូលរួមបរិច្ចាគ ជួយដល់ពលរដ្ឋយើងដែលកំពុងរងនូវផលប៉ះពាល់ក្នុងគ្រាដ៏លំបាកនេះ រាល់ការបរិច្ចាគទាំងអស់ តិចក្ដី ច្រើនក្ដី គឺជាក្ដីសង្ឃឹមសម្រាប់បងប្អូនភៀសសឹក ដែលអាចសម្រាលបន្ទុករបស់ពលរដ្ឋយើង!

សូមចុចលើលីង ABA Mobile ដើម្បីបរិច្ចាគឥឡូវ៖

*បរិច្ចាគជាលុយរៀល: https://link.payway.com.kh/w53700054
*បរិច្ចាគជាលុយដុល្លារ: https://link.payway.com.kh/S6370000p

ធនាគារ ABA នឹងបូកសរុបទឹកប្រាក់ មូលនិធិសាមគ្គីភាពជាតិខ្មែរ ហើយផ្ទេរទៅកាន់ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីនាំជំនួយជួយប្រពលរដ្ឋដែលរងគ្រោះដោយសារស្ថានការណ៍បច្ចុប្បន្ន៕ យើងទាំងអស់គ្នាពីគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស រួបរួមសាមគ្គីគ្នា ជួយបងប្អូនខ្មែរយើង ដើម្បីកម្ពុជាកាន់តែរឹងមាំ!