FIFA ចេញតម្លៃសំបុត្រ ៦០ដុល្លារ ក្រោយការរិះគន់ខ្លាំង សម្រាប់ព្រឹត្តិការណ៍ World Cup 2026

17-12-2025 09:50

(ស្វីស)៖ កាលពីថ្ងៃអង្គារ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានបង្ហាញតម្លៃសំបុត្រចំនួន ៦០ដុល្លារ ដែលនេះជាការកំណត់តម្លៃសរម្យអាចផ្តល់ជួនអ្នកគាំទ្រ បន្ទាប់ពីមានការរិះគន់ខ្លាំង ក្នុងគោលបំណងធ្វើឱ្យព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 មានភាពងាយស្រួលដល់អ្នកគាំទ្រក្រុម។

ស្ថាប័នគ្រប់គ្រងបាល់ទាត់បានឱ្យដឹងថា សំបុត្របានបញ្ចុះតម្លៃ នឹងអាចផ្តល់ដល់ឱ្យការប្រកួតទាំង ១០៤ នៃការប្រកួត រួមទាំងវគ្គផ្តាច់ព្រ័ត្រផងដែរ ហើយតាមរយៈតម្លៃសំបុត្របានចុះថោក នឹងបង្កើតបាន ១០ភាគនៃការបែងចែករបស់សមាគមសមាជិកចូលរួម។

សូមជម្រាបផងថា FIFA World Cup 2026 ជំនាន់ទី២៣ នឹងធ្វើឡើងរវាងសហម្ចាស់ផ្ទះរួមសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា ចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ជាមួយទម្រង់លេខថ្មី ៤៨ក្រុមលើកដំបូង។

ខណៈការប្រកាសអំពីតម្លៃចុះនេះធ្វើឡើងបន្ទាប់ពីអ្នកគាំទ្របាល់ទាត់អឺរ៉ុប (FSE) បានចោទប្រកាន់ FIFA អំពីការដាក់តម្លៃសំបុត្រខ្ពស់ហួសហេតុពេក ដែលអាចរារាំងអ្នកគាំទ្រនៅកម្រិតមធ្យមមិនឱ្យចូលរួមទស្សនាការប្រកួតបាន បើធៀបទៅនឹង FIFA World Cup 2022 នៅប្រទេសកាតា និងពេលកន្លងមក។

ជាមួយគ្នានេះ FIFA ក៏បានបង្ហាញគោលការណ៍នៃការបើកលក់ ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី១១ ខែធ្នូនេះ នឹងនៅតែបើកចំហរហូតដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ជាមួយនឹងការចេញផ្សាយកាលវិភាគប្រកួតផងដែរ៕