អត្តពលិកស្គីទឹកកករុស្ស៊ី ៦នាក់ ត្រូវបានចុះឈ្មោះជាអត្តពលិកឯកត្តជន ដើម្បីព្រឹត្តិការណ៍ World Cup នៅទីក្រុង New York
17-12-2025 10:16
(ញូវយ៉ក)៖ របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា អ្នកជិះស្គីលើទឹកកកចំនួន ៦នាក់របស់រុស្ស៊ី ត្រូវបានចុះឈ្មោះជាអត្តពលិកឯកត្តជន ដើម្បីប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ World Cup សប្តាហ៍នេះនៅឯភ្នំ Van Hoevenberg ជិតបឹង Placid ទីក្រុងញូវយ៉ក ។
ខណៈអត្តពលិករុស្ស៊ី ក៏កំពុងព្យាយាមដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ចូលរួមការប្រកួតកីឡាអូឡាំពិក Milano Cortina ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ ផងដែរ ។ គ្រាដែលសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលកីឡា (CAS) កាលពីខែតុលា ក៏បានអនុញ្ញាតឱ្យអត្តពលិកជិះស្គីលើទឹកកករបស់រុស្ស៊ី ចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍វគ្គជម្រុះអូឡាំពិក ក្នុងនាមជាអត្តពលិកអព្យាក្រឹតផងដែរ ។
ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិក ក៏បានឱ្យដឹងថា អត្តពលិករុស្ស៊ី ក៏នឹងចូលរួមក្នុងវគ្គហ្វឹកហាត់ជាផ្លូវការចាប់ពីថ្ងៃអង្គារតទៅ ខណៈព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមនៅថ្ងៃទី១៩-២០ ខែធ្នូនេះ ។
ជាមួយនឹងវត្តមានកីឡាការិនី Tatiana Ivanova គឺជាអត្តពលិករុស្ស៊ីតែម្នាក់គត់ដែលបានឈ្នះមេដាយសំរឹទ្ធក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងាឆ្នាំ២០២២ ក្នុងវិញ្ញាសាឯកត្តជននារី ខណៈព្រឹត្តិការណ៍អូឡាំពិករដូវរងាលើកទី២៥ រៀបចំនៅទឹកដីអ៉ីតាលី នឹងចាប់ផ្តើមបើកពីថ្ងៃទី៦ ខែកុម្ភៈ បញ្ចប់នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ៕



