Lewandowski ពិភាក្សាផ្ទេរទៅកាន់ក្លឹប Chicago មុនពេលចប់កិច្ចសន្យាជាមួយ Barcelona រដូវកាលនេះ
17-12-2025 11:15
(បរទេស)៖ ខ្សែប្រយុទ្ធចាស់វស្សា Robert Lewandowski បានកំពុងពិភាក្សាជាមួយក្លឹប Chicago Fire លេងនៅលីគអាមេរិក Major League Soccer មុនពេលកិច្ចសន្យចាស់របស់គេ នឹងផុតសុពលភាពជាមួយ FC Barcelona នាបំណាច់រដូវកាលនេះ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករវ័យ ៣៧ឆ្នាំដែលធ្លាប់ឈ្នះជើងឯកលីគ Bundesliga បាន ១០លើកកាលលេងនៅ Borussia Dortmund និង Bayern Munich ផងនោះ បានឈានមកដល់រដូវកាលចុងក្រោយរបស់លោកនៅឯកីឡដ្ឋាន Camp Nou ក្នុងកិច្ចសន្យារយៈពេល ៤ឆ្នាំ។
កិច្ចពិភាក្សាបានកំពុងដំណើរការទៅដោយរលូន និងប្រកបដោយភាពវិជ្ជមានផងដែរ ក្នុងការផ្ទេរប្រធានក្រុម ក៏ដូចជាម្ចាស់គ្រាប់បាល់ច្រើនជាងគេរបស់ប៉ូឡូញរូបនេះចេញពីទឹកដីអេស្ប៉ាញ ទៅកាន់សហរដ្ឋអាមេរិកនារដូវក្តៅខាងមុខ នៅពេលប្រភពជាច្រើបានទម្លាយថា ប្រាក់ពលកម្មរបស់ Lewandowski ពុំមែនជាបញ្ហានោះទេ។
ទោះជាបែបនេះក្តី Lewandowski ក៏មានជម្រើសបន្តលេងនៅក្រុមអ្នកមានបុណ្យ Barcelona ទៀតដែរ គ្រាដែលឱកាសផ្ទេរទៅក្របខណ្ឌ Saudi Pro League នៅតែមាន ប៉ុន្តែ MLS ជាជម្រើសខ្លាំងជាងគេ។
Lewandowski ស៊ុតបាន ១០៩គ្រាប់ពីការចូលលេងបាន ១៦៤ប្រកួតជាមួយ Barcelona គិតចាប់តាំងពីឆ្នាំ២០២២ ដោយឈ្នះពានលីគអេស្ប៉ាញ La Liga បាន ២លើកទៀតផង។ រូបគេរកបាន ៨គ្រាប់ពីការលេង ១៧ប្រកួតរដូវកាលនេះ រួមចំណែកជួយក្រុមអ្នកមានបុណ្យបន្តឈរទីកំពូលតារាងដាច់ ៤ពិន្ទុផងដែរពីក្រុមលេខ២ Real Madrid៕



