ក្រុមការងាររបស់ធនាគារ «ABA» នាំយកអំណោយ និងសម្ភារៈចំបាច់ជាច្រើន ទៅកាន់គោលដៅរៀងខ្លួនក្នុងខេត្តទាំង៦ ជូនដល់ជនភៀសសឹកផ្ទាល់

17-12-2025 13:02

(ភ្នំពេញ)៖ «យើងជួយខ្មែរយើង» ពីរបីម៉ាត់យ៉ាងខ្លី តែមានអត្ថន័យធំធេង និងជាការប្ដេជ្ញាចិត្ត ស្ដែងតាមសកម្មភាពរបស់យើងទាំងអស់គ្នា ក្នុងការចូលរួមយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៌ ដោយផ្ដល់នូវក្ដីសង្ឃឹមដល់បងប្អូនខ្មែរជាច្រើនគ្រួសារ រួមមានមនុស្សចាស់ ស្ដ្រី និងកុមាររងគ្រោះនៅទីតាំងភៀសសឹកផ្ទាល់។

ការរៀបចំវេចខ្ចប់ ពីមួយកញ្ចប់ទៅមួយកញ្ចប់ រហូតដល់ពេញទាំង ១០រថយន្ដធំៗ ជំនួយមនុស្សធម៌ ABA ធ្វើដំណើរដ៏វែងឆ្ងាយទៅកាន់គោលដៅរៀងខ្លួន ក្នុងខេត្តទាំង៦ ដើម្បីនាំយកគ្រឿងឧបភោគបរិភោគ, ទឹកសុទ្ធ, ខ្នើយ, ភួយ, ម៉ុង, កន្ទេល, ថ្នាំសង្កូវ, សម្លៀកបំពាក់ និងសម្ភារៈចាំបាច់ជាច្រើនទៀត ជូនប្រជាពលរដ្ឋរងគ្រោះផ្ទាល់។

បេសកកម្មមនុស្សធម៌នេះ ឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តយូរអង្វែងរបស់ ABA ក្នុងការជួយ និងនៅជាមួយប្រជាពលរដ្ឋខ្មែរយើង គ្រប់កាលៈទេសៈជាមួយគ្នា៕