FIFA ចម្រាញ់បានកីឡាករ ១១នាក់ល្អបំផុត ប្រចាំឆ្នាំ២០២៥ មាន ៦នាក់ចេញពី PSG

17-12-2025 13:31

(ដូហា)៖ សហព័ន្ធបាល់ទាត់ FIFA បានសម្រិតសម្រាំងកីឡាករចំនួន ១១នាក់ល្អបំផុតប្រចាំឆ្នាំ២០២៥ ដោយក្នុងនោះដែរមាន ៦នាក់ ត្រូវបានជ្រើសរើសចេញពីក្លឹបបារាំង Paris Saint Germain។ នេះបើយោងតាមការចេញផ្សាយនៅលើ Channel Telegram JF។

១១នាក់ដែលគ្មានគូប្រៀបនោះដែរ ត្រូវបាន FIFA រៀបក្នុងទម្រង់លេង ៤-៤-២ នៅពេល PSG ម្ចាស់ជើងឯក UEFA Champions League 2024-25 មានគ្រប់ទម្រង់តែម្តងមានទាំង ចាំទី ការពារ បម្រើ និងប្រយុទ្ធមានដូចខាងក្រោម៖
១-ចាំទី៖ Gigi Donnarumma (PSG-Manchester City)
២-ការពារ៖ Achraf Hakimi (PSG)
៣-ការពារ៖ Willian Pacho (PSG)
៤-ការពារ៖ Virgil van Dijk (Liverpool)
៥-ការពារ៖ Nuno Mendes (PSG)
៦-បម្រើ៖ Cole Palmer (Chelsea)
៧-បម្រើ៖ Jude Bellingham (Real Madrid)
៨-បម្រើ៖ Vitinha (PSG)
៩-បម្រើ៖ Pedri (FC Barcelona)
១០-ប្រយុទ្ធ៖ Lamine Yamal (FC Barcelona)
១១-ប្រយុទ្ធ៖ Ousmane Dembele (PSG)៕