FIFA លុបចោល ៣ប្រកួតរបស់ម៉ាឡេស៊ី ជុំវិញរឿងអាស្រូវបន្លំឯកសារកីឡាករ

17-12-2025 17:02

(ស្វីស)៖ សមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) បានឱ្យដឹងនថ្ងៃពុធថា ស្ថាប័នគ្រប់គ្រង់បាល់ទាត់ពិភពលោក FIFA បានលុបចោលលទ្ធផលនៃការប្រកួតចំនួន៣ របស់ជម្រើសជាតិម៉ាឡេស៊ី បន្ទាប់ពីបានរកឃើញថា ពួកគេបានដាក់កីឡាករដែលគ្មានសិទ្ធិចូលលេង ចំពេលមានរឿងអាស្រូវក្លែងបន្លំឯកសារកាន់តែរីករាលដាល។

សូមជម្រាបផងថា កាលពីពេលថ្មីៗនេះ FIFA បានព្យួរកីឡាករចំនួន ៧នាក់ដែលបានចូលសញ្ជាតិម៉ាឡេស៊ី នៅរយៈពេល ១២ខែ និងពិន័យជាប្រាក់ចំនួន (439,257 ដុល្លារ) កាលពីខែកញ្ញា បន្ទាប់ពីបានរកឃើញថា មានឯកសារក្លែងក្លាយត្រូវបានប្រើប្រាស់ ដើម្បីអនុញ្ញាតឱ្យពួកគេលេងក្នុងវគ្គជម្រុះ Asian Cup ទល់នឹងវៀតណាមកាលពីខែមិថុនា ជាមួយលទ្ធផលឈ្នះ ៤-០ ផងដែរ ។

ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានច្រានចោលបណ្តឹងឧទ្ធរណ៍របស់សមាគមបាល់ទាត់ម៉ាឡេស៊ី FAM កាលពីខែមុន ដោយសង្កត់ធ្ងន់ថា នឹងចាប់ផ្តើមការស៊ើបអង្កេតជាផ្លូវការលើប្រតិបត្តិការផ្ទៃក្នុងរបស់សមាគម និងជូនដំណឹងដល់អាជ្ញាធរនៅក្នុងប្រទេសចំនួន៥ អំពីដំណើរការព្រហ្មទណ្ឌដែលអាចកើតមាន។

នៅក្នុងការសម្រេចចិត្តចុងក្រោយរបស់ខ្លួន គណៈកម្មាធិការវិន័យរបស់ FIFA ក៏បានផ្លាស់ប្តូរលទ្ធផលនៃការប្រកួតមិត្តភាពចំនួន៣ ដែលមានកីឡាករស្ថិតក្នុងការសង្ស័យនោះទៅជាចាញ់ ៣-០ សម្រាប់ការប្រកួតជាមួយ Cape Verde នៅថ្ងៃទី២៩ ខែឧសភា ជាមួយសិង្ហបុរីនៅថ្ងៃទី០៤ ខែកញ្ញា និងប៉ាឡេស្ទីននៅថ្ងៃទី០៨ ខែកញ្ញា នេះបើយោងតាម FAM។

សមាគមក៏ត្រូវបានពិន័យជាប្រាក់ចំនួន 10,000 ហ្វ្រង់ស្វីសផងដែរ ស្មើប្រមាណ ១២ម៉ឺនដុល្លារជាង ។ ខណៈដំបូងឡើយក្រុមម៉ាឡេស៊ីលេងស្មើ ១-១ ជាមួយក្រុម Cape Verde ហើយបន្តឈ្នះ ២-១ នៅជំនួបទី២ និងយកឈ្នះ ១-០ លើក្រុមសិង្ហបុរី និងប៉ាឡេស្ទីន ៕