ដំណឹងថ្មី! iPhone Air 2 នឹងមានកាមេរ៉ា ២ គ្រាប់ ថែមទាំងអាចមានតម្លៃធូរថ្លៃជាងមុន
18-12-2025 08:44
(បរទេស)៖ យោងតាមពាក្យចចាមអារ៉ាមថ្មីៗនេះបានឱ្យដឹងថា Apple គ្រោងនឹងបញ្ចេញ iPhone Air 2 នៅដើមឆ្នាំ ២០២៧ ខាងមុខ ដោយមានការកែប្រែចំណុចសំខាន់គឺ ការបន្ថែម «កាមេរ៉ាគ្រាប់ទីពីរ»។ បើតាមប្រភពព័ត៌មានពីខែវិច្ឆិកា កាមេរ៉ាថ្មីនេះអាចជាប្រភេទលេនមុំទូលាយ (Ultrawide) ដែលជួយឱ្យការថតរូបកាន់តែសម្បូរបែប ខណៈដែលម៉ូដែលបច្ចុប្បន្នអាចត្រឹមតែ Zoom បែបឌីជីថលប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥។
ចំណុចដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះគឺ iPhone Air 2 ត្រូវបានគេរំពឹងថា «នឹងមានតម្លៃថោកជាងមុន» នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។ ប្រភពដដែលបានកត់សម្គាល់ថា ប្រសិនបើ Apple បញ្ចុះតម្លៃមែន វានឹងក្លាយជារឿងដ៏កម្របំផុត ព្រោះជាទូទៅតម្លៃទូរស័ព្ទមានតែឡើងថ្លៃពីមួយឆ្នាំទៅមួយឆ្នាំ ហើយ Apple ផ្ទាល់ក៏ជាក្រុមហ៊ុនដែលហ្មត់ចត់បំផុតលើរឿងផលចំណេញ។
ទោះជាយ៉ាងណា អ្នកវិភាគនៅតែមានមន្ទិលសង្ស័យខ្លះៗចំពោះរឿងតម្លៃនេះ ដោយលើកឡើងថា «ចូរចាត់ទុកវាជាការសង្ស័យចុះ (Color us skeptical)» ព្រោះ Apple មិនសូវដែលបញ្ចុះតម្លៃទូរស័ព្ទថ្មីឡើយ។ ប៉ុន្តែប្រសិនបើ iPhone Air 2 អាចបញ្ចុះមកត្រឹម ៨៩៩ ដុល្លារ រួមជាមួយកាមេរ៉ាថ្មី និងថ្មកាន់ជាងមុនមែននោះ វានឹងក្លាយជាម៉ូដែលដែលឆក់យកបេះដូងអ្នកប្រើប្រាស់ជាក់ជាមិនខាន។
តែយ៉ាងណា គេបានកត់សម្គាល់ថា «មានតែពេលវេលាប៉ុណ្ណោះ ដែលនឹងអាចបញ្ជាក់បាន» ថាតើការផ្លាស់ប្តូរដ៏អស្ចារ្យនេះនឹងក្លាយជាការពិតឬយ៉ាងណា នៅពេលវាបង្ហាញខ្លួនក្នុងឆ្នាំ ២០២៧ ខាងមុខ៕







