Mbappe ខិតជិតដល់កំណត់ត្រារាមច្បងមួយ ក្រោយជួយ Real ឡើងទៅវគ្គ ១៦ក្រុម Copa del Rey រដូវកាលនេះ
18-12-2025 10:49
(អេស្ប៉ាញ)៖ ខ្សែប្រយុទ្ធ Kylian Mbappe ពេលនេះបានខិតកាន់តែជិតដល់កំណត់ត្រាស៊ុតបញ្ចូលទីប្រចាំឆ្នាំរបស់រាមច្បង Cristiano Ronaldo នៅក្រុមអធិរាជស Real Madrid បន្ទាបពីរូបគេស៊ុតបញ្ចូលទីបាន ២គ្រាប់ជួយក្រុមយកឈ្នះក្រុម Talavera de la Reina ក្នុងលទ្ធផល ៣-២ ដើម្បីឡើងទៅវគ្គ 16ក្រុមចុងក្រោយនៃពានរង្វាន់ Copa del Rey រដូវកាលនេះ ។
គ្រាប់បាល់ ២គ្រាប់របស់ខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះ កើតឡើងនៅនាទី៤១ ពីការស៊ុតបាល់ពិន័យ ១១ម៉ែត្រ នៅធ្វើបាននៅនាទី៨៨ ដែលជ័យជម្នះនេះក៏បានការរួមផ្សំការធ្វើឱ្យចូលទីខ្លួនឯងពីសមាជិកក្រុម Talavera de la Reina កីឡាករ Manuel Farrando ទោះបីជាមិត្តរួមក្រុម Nahuel Arroyo និង Gonzalo Di Renzo ស៊ុតបាន ២គ្រាប់ក៏ដោយ ។
សូមជម្រាបផងថា តាមរយៈរកបាន ២គ្រាប់បន្ថែមនេះធ្វើឱ្យ Mbappe កើនគ្រាប់បាល់ចំនួន ៥៦គ្រាប់សរុបពីការប្រកួតទាំងអស់ក្នុងឆ្នាំ២០២៥ ខណៈនៅខ្វះតែ ៣គ្រាប់ទៀត តាមទាន់កំណត់ត្រារបស់ Ronaldo ដែលរកបាន ៥៩គ្រាប់ធ្វើបានកាលឆ្នាំ២០១៣ ។
ក្នុងឆ្នាំ២០២៥ ក្រុម Real Madrid នៅសល់មួយប្រកួតទៀត គឺនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ លេងទល់នឹងក្រុម Sevilla ដែលជាក្រុមកំពុងតែជួបការលំបាកក្នុងលីគ LaLiga នៅកីឡដ្ឋាន Santiago Bernabeu ហើយខ្សែប្រយុទ្ធបារាំងរូបនេះនឹងអាចមានឳកាសវ៉ាដាច់កីឡាករឆ្នើមព័រទុយហ្គាល់ដែរ ឬទេ?




