មូលនិធិក្រុមហ៊ុន WOWNOW សម្រាប់ជនភៀសសឹក យកអំណោយសប្បុរសជនទៅចែកពលរដ្ឋភៀសសឹក ក្នុងខេត្តសៀមរាប
18-12-2025 14:51
(ភ្នំពេញ)៖ ក្រុមហ៊ុន WOWNOW នាថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ បានបើកមូលនិធិទទួលអំណោយជាសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគពីសប្បុរសជននានា ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលជាជនភៀសសឹករងគ្រោះដោយការឈ្លានពានពីសំណាក់កងទ័ពសៀម។ នៅថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២៥ ក្រុមការងារ WOWNOW បាននាំយកនូវអំណោយរបស់សប្បុរសជនទៅចែកជូនប្រជាពលរដ្ឋដែលជាជនភៀសសឹក ក្នុងខេត្តសៀមរាប។
ក្រៅពីអំណោយ ដែលទទួលបានមកពីសប្បុរសជន ក្រុមហ៊ុនWOWNOW ក៏បានរៀបចំសម្ភារៈប្រើប្រាស់ និងអាហារបន្ថែមសរុបជាង ៨ តោនមានដូចជា៖
*អង្ករ ចំនួន ៣៥០០ គីឡូក្រាម (បីតោនកន្លះ)
*ទឹកដោះគោ និងភេសជ្ជៈផ្សេងៗ ចំនួន ១៥០ កេស
*ត្រីងៀត និងសាច់ក្រក ចំនួន ៣០០ គីឡូក្រាម
*ទឹកសុទ្ធចំនួន ៣០០ កេស
*ខោអាវ និងមុងភួយ ចំនួន ៤០ ថង់
*សាប៊ូ និងសំឡីអនាម័យ ចំនួន ១០ កេស
*ម៉ាស់ការពារផ្សែងពុល និងសំឡីម៉ាស់ ចំនួន ១ កេស
*ទឹកស៊ីអ៉ីវ និងទឹកត្រី ចំនួន ២០ យួរ
*និងគ្រឿងសម្ភារៈប្រើប្រាស់ផ្សេងៗជាច្រើនមុខទៀត។
ក្រុមហ៊ុន WOWNOW សូមថ្លែងអំណរគុណដល់ក្រុមហ៊ុននានា ដែលបានចូលរួមបរិច្ចាគ ជាមួយមូលនិធិរបស់ WOWNOW ដើម្បីចែកជូនប្រជាពលរដ្ឋដែលជាជនភៀសសឹក ដែលកំពុងខ្វះខាត និងត្រូវការជំនួយជាចាំបាច់។ តាមរយៈមូលនិធិនេះដែរ ក៏បានបង្ហាញនូវសា្មរតីស្នេហាជាតិ និងកម្លាំងសាមគ្គីជាតិខ្មែរ ដែលចេះជួយគ្នា រួមគ្នាជាធ្លុងមួយក្នុងគ្រាដែលប្រទេសជាតិកំពុងរងគ្រោះដោយការឈ្លានពានពីសំណាក់បរទេសជិតខាង។
ដៃគូរសហការដែលបានចូលរួមបរិច្ចាគ រួមមាន៖
*១. ក្រុមហ៊ុន VTenh
*២. ក្រុមហ៊ុនទឹកបរិសុទ្ធគិរីរម្យ
*៣. ក្រុមហ៊ុន美伦美奂
*៤. ក្រុមហ៊ុន Anken Auto
*៥. ក្រុមហ៊ុន Provida
*៦. Vanna Restaurant
*៧. ក្រុម កីឡា អេឡិចត្រូនិក CFU Gaming។
ក្រុមហ៊ុន WOWNOW ក៏នៅតែបន្តទទួលជំនួយសម្រាប់ជនភៀសសឹកនៅតាមបណ្ដាទីតាំងផ្សេងៗទៀត។ បងប្អូនសប្បុរសជនទាំងអស់អាចបន្តបរិច្ចាគបានដោយផ្ទាល់នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន WOWNOW ឬតាមរយៈ WOWNOW តាក់ស៊ីផ្ទាល់ដោយដាក់ទីតាំងមកការិយាល័យកណ្តាល WOWNOW ផ្លូវ ៣១០ ៕
WOWNOW Hotline:
Cellcard: 0763777022
Metfone: 0313777022
Smart: 0963777022













