ការស្ទង់មតិពី FIFPRO បង្ហាញថា ២/៣ នៃកីឡាការិនីក្រុមជម្រើសជាតិរកបានប្រាក់ចំណូលតិចជាង ២០,០០០ដុល្លារជារៀងរាល់ឆ្នាំ
19-12-2025 10:48
(បរទេស)៖ ថ្មីៗនេះ បើយោងតាមការស្ទង់មតិ FIFPRO បានបង្ហាញពីភាពអសកម្មផ្នែកហិរញ្ញវត្ថុជាប់លាប់ ជាមួយនិងគម្លាតរចនាសម្ព័ន្ធនៅក្នុងការប្រកួតបាល់ទាត់នារី គឺមាន ២/៣ នៃកីឡាការិនីក្រុមជម្រើសជាតិរកបានប្រាក់ចំណូលតិចជាង ២០,០០០ដុល្លារជារៀងរាល់ឆ្នាំ។
ជាមួយគ្នានេះ សហជីពកីឡាករសកល និងសហជីពកីឡាករជាតិដែលពាក់ព័ន្ធ បានស្ទង់មតិលើកីឡាការិនីបាល់ទាត់ចំនួន ៤០៧នាក់មកពី ៤១ប្រទេស ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ UEFA Women's Euros, Copa America Femenina, Women's Africa Cup of Nations និង OFC Women's Nations Cup ។
ហើយការស្ទង់មតិ គឺមានប្រហែល 66% រកចំណូលបានតិចជាង 20,000 ដុល្លារជារៀងរាល់ឆ្នាំពីកីឡាបាល់ទាត់ ។ ខណៈជិត ១/៣ ដែលបានឆ្លើយតបនោះបានរាយការណ៍ថា រកចំណូលបានខ្ពស់បំផុតដល់ ៤,៩៩៩ដុល្លារ ដែលមានចំនួនតិចតួចប៉ុណ្ណោះទទួលបានប្រាក់ចំណូលខ្ពស់ជាងនេះ ៕




