«CamEd Business School» បន្តពង្រីកជំនាញវិជ្ជាជីវៈក្នុងវិស័យពន្ធដារតាមរយៈកម្មវិធីសិក្សា «Diploma in Cambodian Tax»
19-12-2025 11:46
(ភ្នំពេញ)៖ CamEd Business School បានផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្នែកពន្ធដារមានឈ្មោះថា Diploma in Cambodian Tax (CTAX) សម្រាប់បន្តបំពេញតម្រូវការនៃការកើនឡើង របស់ទីផ្សារកម្ពុជាទៅលើជំនាញពន្ធដារ។ ដើម្បីឆ្លើយតបនឹងការធ្វើបច្ចុប្បន្នភាពច្បាប់ពន្ធដារ និងគោរពគោលការណ៍អនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ អ្នកប្រកបវិជ្ជាជីវៈពន្ធដារគួរបន្តស្វែងយល់ និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនតាមរយៈការសិក្សា និងបណ្តុះបណ្តាល ដើម្បីពង្រឹងជំនាញឲ្យកាន់តែច្បាស់លាស់។
កម្មវិធីសញ្ញាបត្រជំនាញផ្នែកពន្ធដារកម្ពុជានៅ CamEd Business School ត្រូវបានរៀបចំឡើងដោយឯករាជ្យ ពីក្រុមហ៊ុនសវនកម្មអន្តរជាតិ KPMG ដើម្បីធានាថា កម្មវិធីសិក្សាបានបញ្ចូលនូវគ្រប់ផ្នែក នៃច្បាប់ពន្ធដាររបស់ប្រទេសកម្ពុជា និងមានទំនាក់ទំនងជាមួយការអនុវត្តពិតប្រាកដ និងស្របតាមច្បាប់ពន្ធដារជាតិនាពេលបច្ចុប្បន្ន។
កម្មវិធីសិក្សានេះមានការទទួលស្គាល់ពីនិយ័តករគណនេយ្យ និងសវនកម្ម (ACAR) និងសមាគមគណនេយ្យជំនាញ ACCA ដែលសញ្ញាបត្រ CTAX នេះមានតម្លៃស្នើនឹងការប្រឡង ACCA Taxation (TX) ក្នុងកម្មវិធីសិក្សា ACCA នៅចក្រភពអង់គ្លេស។
កម្មវិធី Diploma in Cambodian Tax ផ្តោតលើមុខវិជ្ជាសំខាន់ៗ រួមមាន៖
* ពន្ធលើប្រាក់បៀវត្ស និងអត្ថប្រយោជន៍បន្ថែម។
* ពន្ធកាត់ទុក។
* ពន្ធលើតម្លៃបន្ថែម (VAT)។
* ពន្ធលើប្រាក់ចំណេញ (Income Tax/Profit Tax)។
* ច្បាប់ពន្ធសម្រាប់វិស័យឯកទេស និងកាតព្វកិច្ចអ្នកជាប់ពន្ធ។
កម្មវិធីសិក្សាត្រូវបានរៀបរៀងឡើងជាមួយករណីសិក្សា និងការគណនាផ្នែកពន្ធដារ ដោយផ្អែកលើស្ថានភាពជាក់ស្តែង ដើម្បីធានាថា និស្សិតអាចអនុវត្តបាននៅក្នុងការងារជាក់ស្តែង។
សិក្សាកម្មវិធី Diploma in Cambodian Tax នេះ គឺជាជំនួយពិតប្រាកដក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងពន្ធដារកម្ពុជា និងពង្រឹងសមត្ថភាពក្នុងការបំពេញតួនាទីក្នុងក្រសួងសារពើពន្ធ ក្រុមហ៊ុនធនាគារ ស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនសវនកម្មឯកជន។ ប្រសិនជាអ្នកមានបំណងពង្រឹងជំនាញពន្ធដារ ឬលើកកម្ពស់អាជីពការងារក្នុងវិស័យគណនេយ្យ និងពន្ធដារ អាចចុះឈ្មោះចូលរួមសិក្សាកម្មវិធី Diploma in Cambodian Tax ដែលនឹងចាប់ផ្តើមក្នុងខែមករា ឆ្នាំ២០២៦ ខាងមុខនេះ។
និស្សិតអាចដាក់ពាក្យ Online តាមរយៈ https://apply.cam-ed.com/tax-register ហើយ CamEd Business School រីករាយស្វាគមន៍ជានិច្ច សម្រាប់ការសាកសួរព័ត៌មានបន្ថែម តាមរយៈលេខទូរស័ព្ទ ០១០ ៩៨៦ ៥២៣ / ០៧០ ៦៧៣ ៦៧៣ ក៏ដូចជាតាមរយៈតេឡេក្រាមលេខ ០៧៨ ៥៨៨ ៨៨៦ ឬក៏តាមរយៈ [email protected]៕




