មន្ទីរពេទ្យ Sunway Medical Centre Penang ផ្ដល់ជូនសេវាទេសចរណ៍សុខភាព ត្រឹមតែ២៣៥ដុល្លារសម្រាប់មនុស្ស២នាក់ រយៈពេល៣ថ្ងៃ

19-12-2025 14:27

(ប៉េណាំង, ម៉ាឡេស៊ី)៖ មន្ទីរពេទ្យ Sunway Medical Centre Penang នៃប្រទេសម៉ាឡេស៊ី បានផ្តល់ជូនសេវាទេសចរណ៍សុខភាព ដោយមានការពិនិត្យសុខភាព (ទិញមួយ ថែមមួយ) ដែលភ្ជាប់ជាមួយការស្នាក់នៅសណ្ឋាគារមួយយប់ដោយឥតគិតថ្លៃ និងសេវាទៅទទួលនៅព្រលានយន្តហោះ ជាមួយអ្នកបកប្រែ ក្នុងតម្លៃត្រឹមតែ ២៣៥ដុល្លារសម្រាប់មនុស្ស២នាក់ រយៈពេល៣ថ្ងៃ។

បន្ថែមពីនេះក្នុងករណីដែលការពិនិត្យសុខភាពត្រូវរកឃើញថា មានការសម្រាកព្យាបាល មន្ទីរពេទ្យក៏នៅតែបន្តផ្ដល់ជូនការស្នាក់នៅក្នុងសណ្ឋាគារ និងសេវាផ្សេងៗទៀតដោយឥតគិតថ្លៃសម្រាប់អ្នកកំដរអ្នកជំងឺផងដែរ។

មន្ទីរពេទ្យ Sunway Medical Centre Penang ជាមន្ទីរពេទ្យដែលមានស្តង់ដារខ្ពស់ និងល្អឥតខ្ចោះ ដោយបំពាក់ឧបករណ៍ទំនើបៗ និងមានឯកទេសជាច្រើនដែលរួមមាន ៖ ផ្នែកមហារីក, ផ្នែកឆ្អឹង, ផ្នែកដាច់សសៃឈាម, ផ្នែកបេះដូង និងសួត, ផ្នែកក្រពះពោះវៀន, ផ្នែករោគស្ត្រី និងកុមារ ព្រមទាំងផ្នែកពិនិត្យសុខភាពទូទៅ។ ការព្យាបាលជំងឺមហារីកគ្រប់ប្រភេទនៅទីនេះ មានប្រសិទ្ធភាពខ្ពស់ ប្រើរយៈពេលខ្លី តាមរយៈម៉ាស៊ីនព្យាបាលដោយថាមពលនុយក្លេអ៊ែរ និងការព្យាបាលដោយប្រើ Robot សម្រាប់ជំនួយដល់ការវះកាត់ឆ្អឹងជាដើម ហើយតម្លៃនៃការព្យាបាលសម្រាប់អ្នកជំងឺពីក្រៅប្រទេសទាបជាងថៃ ដល់ទៅ៣០% ។

សូមជម្រាបថា Penang គឺជារដ្ឋមួយក្នុងចំណោមរដ្ឋដែលឈានមុខគេ និងជាប់លេខមួយនៅក្នុងប្រទេសម៉ាឡេស៊ី សម្រាប់ទេសចរណ៍វេជ្ជសាស្រ្ត (Medical Tourism)។ Penang មានអាហារឆ្ងាញ់ៗ វប្បធម៌ចម្រុះ និងកន្លែងទស្សនាជាច្រើន ហើយវាក៏ជាតំបន់ប្រវត្តិសាស្ត្រផងដែរ។

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទាក់ទងទៅកាន់៖
- Tel/WhatsApp: +6019-2998759
- Email: [email protected]
- sunwaymedicalpenang.com.my