Football Australia សម្រេចដាក់ពិន័យកីឡាករ ៤នាក់ មិនឱ្យធ្វើសកម្មភាពបាល់ទាត់ក្នុងរយៈពេលជាច្រើនឆ្នាំ

20-12-2025 10:13

(អូស្ត្រាលី)៖ កីឡាករ ៤នាក់ ត្រូវបានហាមឃាត់មិនឱ្យធ្វើសកម្មភាពទាក់ទងនឹងបាល់ទាត់ក្នុងរយៈពេលជាច្រើនឆ្នាំ នេះបើយោងតាមការបញ្ជាក់របស់ Football Australia បានឱ្យដឹងកាលពីថ្ងៃសុក្រ បន្ទាប់ពីពួកគេត្រូវបានរកឃើញថា មានការជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវល្បែងភ្នាល់ ។

ជាមួយគ្នានេះ អតីតកីឡាករ Macarthur Bulls គឺ Clayton Lewis នឹងជាអតីតកីឡាករអន្តរជាតិនូវែលសេឡង់ និងកីឡាករ Kearyn Baccus បានរួចផុតពីការកាត់ទោសកាលពីខែកញ្ញា ប៉ុន្តែត្រូវបានពិន័យឱ្យបង់ប្រាក់ដែលមានការជាប់ពាក់ព័ន្ធក្នុងករណីនេះ ។

កីឡាករទាំងពីរត្រូវបានហាមឃាត់មិនឱ្យចូលលេងរយៈពេល ៥ឆ្នាំក្នុងម្នាក់ៗ ចាប់ពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៤ ទន្ទឹមនឹងនេះ Riku Danzaki និងមិត្តរួមជាតិជប៉ុនរបស់គាត់ Yuta Hirayama ត្រូវបានហាមឃាត់មិនឱ្យចូលលេងរយៈពេល ៧ឆ្នាំចាប់ពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៥។

អតីតខ្សែបម្រើក្រុម Western United កីឡាករ Danzaki ក៏ត្រូវបានពិន័យដោយតុលាការ Melbourne កាលពីខែសីហា បន្ទាប់ពីត្រូវបានកាត់ទោសដែលជាប់ពាក់ព័ន្ធពីបទក្លែងបន្លំដោយចេតនានៅការទទួលបានកាតលឿងក្នុងការប្រកួត A-League កាលពីឆ្នាំ២០២៣ នោះ ។

សមាគមន៍បាល់ទាត់អូស្ត្រាលី បានបន្ថែមថា កីឡាករទាំង ៤នាក់ត្រូវបានសម្រេចចិត្តមិនឱ្យប្រើប្រាស់សិទ្ធិរបស់ពួកគេក្នុងការប្តឹងឧទ្ធរណ៍ ហើយក៏បានទទួលយកការដាក់ពិន័យនេះផងដែរ ៕