ផលិតផលខ្មែរក្នុងបុព្វហេតុសន្តិភាព និងសាមគ្គីភាពជាតិ - ភេសជ្ជៈប៉ូវកម្លាំង ផោវើរេម
20-12-2025 13:00
(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ថ្មីៗនេះ មហាជនរាប់ម៉ឺននាក់ មកពីគ្រប់ទិសទី ទាំងក្មេងទាំងចាស់ សិស្សានុសិស្ស ព្រះសង្ឃ កីឡាករ កីឡាការី ក៏ដូចជាតារាជាច្រើនប្រចាំប្រទេសកម្ពុជា បានអញ្ជើញចូលរួមដើរក្នុងក្បួនព្យុហយាត្រាក្រោមពាក្យស្លោក “ដើរដើម្បីសន្តិភាព - March For Peace” រួមសម្លេងតែមួយ ដើម្បីជាសារបង្ហាញទៅកាន់អន្ដរជាតិថាកម្ពុជាស្រលាញ់សន្ដិភាព កម្ពុជាប្រកាន់គោលជំហរឱ្យមានការគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព។
បន្ថែមពីលើនេះផងដែរ ដោយហេតុថាក្បួនព្យុហយាត្រាដ៏ធំសម្បើមមួយនេះ មានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋខ្មែរជាច្រើនម៉ឺននាក់ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ផោវើរេម ដែលជាផលិតផលរបស់ខ្មែរ ផលិតស្របទៅតាមស្តង់ដាអន្តរជាតិ និងបានឈ្នះមេដាយមាសជាច្រើនរួចមកហើយផងនោះ ក៏បានចូលរួមដើរ និងរៀបចំនូវស្ដង់ភេសជ្ជៈជាច្រើនទីតាំង សម្រាប់ចែកជូនភេសជ្ជៈប៉ូវកម្លាំងរាប់ម៉ឺនកំប៉ុង ដែលជាអំណោយស្ម័គ្រចិត្តដើម្បីផ្តល់ជាកម្លាំងចិត្តដ៏អស្ចារ្យ សម្រាប់បងប្អូនជនរួមជាតិទាំងអស់គ្នាដែលបានមកចូលរួម។ នេះគឺជាទឹកចិត្ត និងការចូលរួមចំណែករបស់ក្រុមហ៊ុនផលិតផលខ្មែរ ក្នុងបុព្វហេតុសន្តិភាព និងសាមគ្គីភាពជាតិ។
កម្មវិធីដែលរៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នេះ ចាប់ផ្ដើមចេញដំណើរពីបរិវេណផ្សាររាត្រី ឆ្ពោះទៅកាន់សួនច្បារវិមានឯករាជ្យ។ ជាមួយគោលបំណងសំខាន់ៗចំនួន ៣៖
១. បង្ហាញពីការរួបរួមសាមគ្គីជាតិខ្មែរ៖ បញ្ជាក់ថាខ្មែរគ្រប់រូបមានបេះដូងតែមួយ។
២. សេចក្ដីស្រឡាញ់សន្តិភាព៖ ប្រកាសទៅកាន់ពិភពលោកថា កម្ពុជាត្រូវការសន្តិភាពដើម្បីការអភិវឌ្ឍ។
៣. គាំទ្រវីរកងទ័ពជួរមុខ៖ ផ្ញើកម្លាំងចិត្តយ៉ាងមុតមាំជូនដល់បងប្អូនកងទ័ពដែលកំពុងការពារបូរណភាពទឹកដី ពីការឈ្លានពាន៕



