ខ្សែប្រយុទ្ធហង្ស Isak រងរបួសជើងធ្ងន់ ខណៈ Rogers ធ្វើឱ្យក្រុមពានច្រើនជាងគេចាញ់លើកទី៥ ក្នុងលីគអង់គ្លេស
22-12-2025 09:39
(ឡុងដ៏)៖ ក្រុមហង្សក្រហម Liverpool បានបង្ហាញការព្រួយបារម្ភជាខ្លាំង នឹងបានឱ្យដឹងថា ខ្សែប្រយុទ្ធកម្ពស់ខ្ពស់តម្លៃថ្លៃប្រចាំលីគ Alexander Isak រងរបួសជើងខាងក្រោមយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះត្រូវបានបង្ខំឱ្យចាកចេញក្នុងជ័យជម្នះ ២-១ លើក្រុម Tottenham ក្នុងលីគ Premier League កាលពីថ្ងៃសៅរ៍។
កីឡាករស៊ុយអែតរូបនេះបានចូលលេងក្នុងនាមជាកីឡាករបម្រុង Alexander Isak បានស៊ុតបំបែកពងមាន់នៅនាទី៥៩ មុនជួបរបួសនេះ ប៉ុន្តែក្រុមដឹកនាំដោយលោក Arne Slot បន្តរកបានមួយគ្រាប់ទៀត Ekitike នៅនាទី៨៣ ជាមួយនឹង Richarlison តាមបានមួយគ្រាប់ឱ្យ Spurs នៅនាទី៨៣។
ហើយតាមរយៈលទ្ធផលនេះ ក្រុមលោក Arne Slot រកបាន ២៩ពិន្ទុឈរលេខ៥ ខណៈក្រុម Tottenham ស្គាល់ចាញ់លើកទី៧ នៅមានតែ ២២ពិន្ទុបណ្តាអាសន្ន នៅពេលក្រុមបិសាចក្រហម ក៏បានលេងចាញ់ក្រុម Aston Villa ២-១ ពីការស៊ុតរបស់ខ្សែប្រយុទ្ធ Morgan Rogers។
នេះក៏បានក្លាយជាកំណត់ត្រាមួយនៃជ័យជម្នះរបស់ Aston Villa លើក្រុមបិសាចក្រហមលើទី៧ ជាប់ៗគ្នាក្នុងលីគ Premier League និងជាលើកទី១០ គ្រប់ការប្រកួតទាំងអស់ ហើយក្រុមនេះកើនបាន ៣៦ពិន្ទុពីការលេង១៧ ប្រកួតរដូវកាលនេះ។
សូមជម្រាបផងថា កីឡាករវ័យ ២៦ឆ្នាំ Alexander Isak ដែលបានចូលរួមជាមួយក្រុម Liverpool ពីក្រុម Newcastle ក្នុងកិច្ចព្រមព្រៀងតម្លៃខ្ពស់ ១២៥លានផោនក្នុងក្របខ័ណ្ឌ Premier League កាលពីខែកញ្ញានោះ ក៏ត្រូវបានទៅស្កេន MRI កាលពីថ្ងៃអាទិត្យ ដើម្បីកំណត់ពីបញ្ហានេះ។
ជាមួយនឹងរបួសនេះត្រូវបានក្រុមការងារយល់ថា ការស្កេនទាំងនោះនឹងកំណត់ពេលវេលាពិតប្រាកដអំពីរយៈពេលដែល Isak នឹងត្រូវអវត្តមាន ហើយលោក Slot គ្រូបង្វឹកក្រុម Liverpool នឹងថ្លែងឱ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារ។ គិតត្រឹងការលេង ១៧ប្រកួតនេះដែរ ក្រុមកាំភ្លើងធំ Arsenal នៅតែនាំមុខគេពីការមាន ៣៩ពិន្ទុក្រោយយកឈ្នះក្រុម Everton ១-០៕




