ការសម្រេចថ្មី Africa Cup of Nations នឹងត្រូវរៀបចំឡើង ៤ឆ្នាំម្តងវិញ ដូចពាន World Cup

22-12-2025 10:13

(អាហ្វ្រិក)៖ ពានរង្វាន់ប្រចាំទ្វីបអាហ្វ្រិក Africa Cup of Nations នឹងត្រូវបានរៀបចំឡើងរៀងរាល់ ៤ឆ្នាំម្តងវិញ ដែលគ្រោងចាប់ផ្តើមពីឆ្នាំ២០២៨ តទៅ ដែលជាការផ្លាស់ប្តូរដ៏សំខាន់មួយនៃជើងឯកទ្វីបអាហ្វ្រិកនេះ ដែលតែងតែលេងក្នុងរយៈពេល ២ឆ្នាំម្តង នេះបើយោងតាមការប្រកាសរបស់ប្រធានបាល់ទាត់អាហ្វ្រិកលោក Patrice Motsepe កាលពីថ្ងៃសៅរ៍។

ប្រធានសហព័ន្ធបាល់ទាត់អាហ្វ្រិក (CAF) បានបង្ហាញការផ្លាស់ប្តូរនេះថា គឺជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធឡើងវិញដ៏សំខាន់នៃការប្រកួតអន្តរជាតិនៅទ្វីបអាហ្វ្រិក ដើម្បីជួយឱ្យវាសមទៅនឹងប្រតិទិនជាសកលដ៏មមាញឹកនាពេលបច្ចុប្បន្ននេះ ។

ព្រឹត្តិការណ៍ប្រចាំទ្វីប Afcon តែងតែលេងជារៀងរាល់ ២ឆ្នាំម្តង គឺជាប្រភពចំណូលដ៏សំខាន់សម្រាប់សមាគមជាតិអាហ្វ្រិក ប៉ុន្តែលោក Motsepe បាននិយាយថា ការប្រកួតពាន African Nations League ប្រចាំឆ្នាំ គឺស្រដៀងនឹងពានអឺរ៉ុប Uefa Nations League ។

លោក Motsepe បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Rabat កាលពីថ្ងៃសៅរ៍ថា «ការផ្តោតដ៏សំខាន់របស់យើងឥឡូវនេះ គឺទៅលើព្រឹត្តិការណ៍ Afcon នេះ ប៉ុន្តែនៅឆ្នាំ២០២៧ នឹងរៀបចំនៅប្រទេសតង់ហ្សានី កេនយ៉ា និងអ៊ូហ្គង់ដា»

លោកបានបន្តឱ្យដឹងថា ដំណើរការដេញថ្លៃមួយបានកំពុងបើកចំហសម្រាប់ប្រទេសដែលចាប់អារម្មណ៍ក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Cup of Nations 2028 ហើយបន្ទាប់មក បន្ទាប់ពីព្រឹត្តិការណ៍ FIFA Club World Cup 2029 យើងនឹងមានលីគស្ថិតក្នុងតំបន់អាហ្វ្រិកដំបូងគេ ជាមួយនឹងប្រាក់រង្វាន់កាន់តែច្រើននឹងធនធានកាន់តែច្រើន និងការប្រកួតប្រជែងកាន់តែច្រើន ។ ខណៈកំពុងរៀបចំនៅម៉ារ៉ុក ក្នុងឆ្នាំ២០២៥ នេះ ដែលបើកឆាកម្ចាស់ផ្ទះយកឈ្នះ Comoros ២-០ នៃវគ្គចែកពូលផងដែរ ៕