មន្ត្រីក្លឹប Liverpool កីឡាករ Isak បានជាសះស្បើយពីរបួសដោយជោគជ័យ

23-12-2025 10:57

(ឡុងដ៍)៖ យោងតាមមន្ត្រី Liverpool កីឡាករ Alexander Isak ដែលបានរងរបួសពីការប្រកួតថ្ងៃសៅរ៍នោះ ក្នុងជំនួបទល់នឹង Spurs ពេលនេះបានជាសះស្បើយពីរបួសដោយជោគជ័យ។

សូមរំលឹកផងថា ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតរូបនេះបានរងរបួសក្នុងការប្រកួតទល់ក្រុមគូប្រែង Spurs ក្រោយការស៊ុតបញ្ចូលទីគ្រាប់បើកឆាកទល់នឹងក្រុម ហើយត្រូវមន្ត្រីក្លឹបសម្រេចប្តូរចេញ។

តាមរយៈជោគជ័យពីរបួសនេះ គឺបន្ទាប់ពីការធ្វើរោគវិនិច្ឆ័យ ពីការវះកាត់មួយត្រូវបានបញ្ចប់លើរបួសជើង ដែលរួមមានការប៉ះពាល់ឆ្អឹងស្មងជើងទៀតនោះ ។

ខណៈការស្តារនីតិសម្បទាក្នុងការព្យាបាល Isak ឥឡូវនេះនឹងបន្តស្នាក់នៅមជ្ឈមណ្ឌលហ្វឹកហាត់ AXA ដោយមិនទាន់មានពេលវេលាកំណត់សម្រាប់ការវិលត្រឡប់របស់កីឡាករតម្លៃខ្ពស់កំណត់ត្រា ១២៥លានផោនប្រចាំលីគអង់គ្លេសនេះ នោះឡើយទេ ៕