Neymar វះកាត់ជង្គង់បានជោគជ័យ រំពឹងមានឈ្មោះលេង World Cup 2026

23-12-2025 13:31

(បរទេស)៖ ខ្សែប្រយុទ្ធ Neymar ទទួលបានជោគជ័យពីការវះកាត់ជង្គង់ខាងឆ្វេងរបស់លោកនាពេលថ្មីៗនេះ ជាមួយនឹងក្តីរំពឹងមានឈ្មោះលេង World Cup 2026 បន្ទាប់ពីអវត្តមានអស់ជាង ២ឆ្នាំមកនេះ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករវ័យ ៣៣ឆ្នាំខាងលើបានលេងទាំងមានរបួសដែលអាចរកបាន ៥គ្រាប់ផងដែរ ក្នុងចំណោម ៤ប្រកួតចុងក្រោយជាមួយក្លឹបកុមារភាព Santos នៅមុនពេលបិទរដូវកាល Serie A របស់ប្រេស៊ីលដ៏ពេញលេញ។

កិច្ចសន្យាចាស់របស់លោកជាមួយនឹង Santos ក៏នឹងអស់សុពលភាពនាបំណាច់ឆ្នាំនេះដែរ ក៏ប៉ុន្តែបានកំពុងជជែកពីការបន្តកិច្ចសន្យាថ្មីទៀតដែរ។

អតីតខ្សែប្រយុទ្ធក្លឹប FC Barcelona, Paris Saint-Germain និង Al-Hilal គឺជា Top scorer របស់សាំបាប្រេស៊ីល ដោយស៊ុតបាន ៧៩គ្រាប់ ពីការចូលលេង ១២៨ប្រកួត មុនពេលខកខានអស់រយៈពេលជាង ២ឆ្នាំមកនេះ។ រូបគេមានក្តីសង្ឃឹមថា នឹងទទួលបានការកោះហៅពីលោក Carlo Ancelotti ផងដែរ ក្នុងគម្រោងទៅលេង World Cup នាំឆ្នាំក្រោយក្នុងចំណោមកីឡាករ ២៦នាក់សរុបរបស់បុរសសញ្ជាតិអ៉ីតាលី៕