គ្មាននរណាជួយយើងដូចខ្មែរគ្នាឯងទេ! ប៊ូសស្រ្តងចិត្តល្អ ចំណាយត្រីសាច់រាប់តោន ធ្វើម្ហូបជូនបងប្អូនភៀសសឹក
23-12-2025 16:18
(ភ្នំពេញ)៖ ក្នុងគ្រាដ៏សែនលំបាកនេះ គ្មានក្រុមហ៊ុនថៃឯណាមកជួយខ្មែរយើងឡើយ មានតែក្រុមហ៊ុនខ្មែរប៉ុណ្ណោះ ដែលបានឈរជើងជួយខ្មែរគ្នាឯង ដូចក្រុមហ៊ុន ប៊ូសស្រ្តង ជាដើម ដែលបានចូលរួមជួយខ្មែរយ៉ាងសកម្ម ដោយធ្វើម្ហូបជូនបងប្អូនភៀសសឹក ព្រមទាំងជួយគាំទ្រប្រជាកសិករក្នុងស្រុក តាមរយៈការជួយម៉ៅសាច់គោ សាច់មាន់ និងត្រី ជាច្រើនតោន ដើម្បីយកមកធ្វើម្ហូបឆ្ងាញ់ៗ ជូនបងប្អូនភៀសសឹករៀងរាល់ថ្ងៃ នៅតាមទីតាំងជាច្រើន ដោយមិនឱ្យបងប្អូនភៀសសឹកខ្វះខាតអាហារហូបឡើយ។
គួររំលឹកផងដែរថា ប៊ូសស្រ្តង បានធ្វើម្ហូបជូនបងប្អូនភៀសសឹកនៅតាមទីតាំងជាច្រើនរួចមកហើយ ហើយបច្ចុប្បន្នក៏កំពុងបន្តធ្វើម្ហូបអាហារ ជូនបងប្អូនភៀសសឹកគ្រប់ទីតាំង ដែលកំពុងខ្វះខាតអាហារ។ ដរាបណាបងប្អូនភៀសសឹកនៅតែបន្តកើនឡើង និងមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញបាន ប៊ូសស្រ្តង នឹងបន្តបេសកកម្មធ្វើម្ហូបជូនបងប្អូនភៀសសឹករៀងរាល់ថ្ងៃ និងរិះរកមុខម្ហូបឆ្ងាញ់ៗ សម្រាប់ប៉ូវកម្លាំងជូនបងប្អូនភៀសសឹកផងដែរ។
ប៊ូសស្រ្តង នឹងនៅជាមួយបងប្អូនភៀសសឹក និងវីរកងទ័ព គ្រប់ពេលវេលាដែលត្រូវការ។ សូមគាំទ្រ ប៊ូសស្រ្តង ដែលបានចូលរួមជួយដល់ជនភៀសសឹក និងវីរកងទ័ពដោយផ្ទាល់ដៃ៕








