Lyon នាំយកខ្សែប្រយុទ្ធវ័យក្មេង Real ដែនមិនសូវជ្រើសទម្រង់ ១១នាក់
24-12-2025 12:31
(ប៉ារីស)៖ ក្លឹបបាល់ទាត់លីគបារាំង Lyon នៅពេលថ្មីៗមេះបានបញ្ចប់កិច្ចព្រមព្រៀងការផ្ទេមួយ ដើម្បីចុះហត្ថលេខាលើកីឡាករអន្តរជាតិប្រេស៊ីល Endrick ក្នុងលក្ខខណ្ឌខ្ចីជើងពី Real Madrid ហើយក៏មិនទាន់មានជម្រើសទិញផ្តាច់នោះទេ ។
ជាមួយគ្នានេះ ភាគីទាំងបីបានចុះហត្ថលេខាលើកិច្ចសន្យាសម្រាប់ការផ្លាស់ប្តូរកីឡាករវ័យ ១៩ឆ្នាំរូបនេះ សម្រាប់រដូវកាលដែលនៅសល់រដូវកាលនេះ ដែលតែងតែស្ថិតក្នុងកៅអីបម្រុងជាមួយ Real Madrid ។
ក្រុមបារាំងមួយនេះ នឹងរ៉ាប់រងប្រាក់ខែមួយផ្នែករបស់ Endrick ហើយក្រុមអធិរាជស Real Madrid នឹងត្រូវទទួលបានសំណងបន្ថែមទៀត ប្រសិនបើខ្សែប្រយុទ្ធរូបនេះមិនចាប់ផ្តើមគ្រប់ ២៥ប្រកួត។
ចំនួនទឹកប្រាក់នេះនឹងប្រែប្រួលផងដែរ ដោយអាស្រ័យលើការប្រកួតរបស់ក្រុម Lyon នៅក្នុងពានរង្វាន់ League Cup និង Europa League នាមជាខ្សែប្រយុទ្ធតម្លៃ ៤៨លានអឺរ៉ូពីក្លឹប Palmeiras ៕





