FIFA ប្រឈមមុខច្បាប់ ជុំវិញចុងភៅល្បីឈ្មោះរត់ចូលទីលាន អបអរពាន World Cup 2022 ជាមួយ Messi
24-12-2025 13:22
(បរទេស)៖ នៅក្នុងកិច្ចសម្ភាសន៍ដាច់ដោយឡែកមួយបានទម្លាយថា សហព័ន្ធបាល់ទាត់ FIFA បានកំពុងរងបណ្តឹងពីអតីតសមាជិករបស់ខ្លួន ជុំវិញបញ្ហាកំពូលមេចុងភៅលំដាប់ពិភពលោក Salt Bae បានរត់ចូលទីលាន ដើម្បីចូលរួមអបអរពាន World Cup 2022 ជាមួយអាហ្សង់ទីន។
ពីគេហទំព័រ opera news បានចេញផ្សាយថា បុគ្គលិក FIFA រូបនោះបានតស៊ូតាមផ្លូវច្បាប់ ដើម្បីប្តឹងបកនឹងស្ថាប័នកំពូលនេះវិញ ក្រោយរូបលោកត្រូវបានដកចេញពីការងារ ក៏ព្រោះតែមេចុងភៅខាងលើនេះបានរត់ចូលទីលានដោយគ្មានការអនុញ្ញាត ក្នុងការអបអរពាន World Cup 2022 ជាពិសេសជាមួយប្រធានក្រុមអាហ្សង់ទីន Lionel Messi តែម្តង។
ក៏ប៉ុន្តែក្រោយមក Salt Bae ត្រូវបានគេប្រាប់ថា ត្រូវបានអញ្ជើញជាលក្ខណៈឯកជន ដើម្បីមកចូលរួមទស្សនាវគ្គផ្តាច់ព្រ័ត្រ World Cup 2022 ដោយប្រធាន FIFA លោក Gianni Infantino ទៅវិញ។
ទោះជាបែបនេះក្តី លោក Ersan Gokay ក៏បានដាក់ពាក្យប្តឹងផ្លូវការទៅតុលាការដែលស្ថិតក្នុងប្រទេសស្វីស ជាទីដែលស្នាក់ការកណ្តាល FIFA តាំងនៅផងដែរ។ លោកថា លោកទទួលបានភាពអយុត្តិធម៌ ប្រកបដោយគ្មានទំនួលខុសត្រូវ ខុសច្បាប់ និងប្តឹងនៅចំមុខសំបុត្រទស្សនា World Cup ដែលឡើងថ្លៃទៀតផង៕







