បើកឆាកម្ចាស់ពាន ៥សម័យ Africa Cup of Nations យកឈ្នះ Gabon ពីការស៊ុតរបស់ខ្សែប្រយុទ្ធឡើងជើង Levante
25-12-2025 10:15
(អាហ្វ្រិក)៖ ការស៊ុតបញ្ចូលទីមួយគ្រាប់ដំបូងរបស់ Karl Etta Eyong បានជួយឱ្យក្រុមជម្រើសជាតិកាំមេរ៉ូន ដែលជាម្ចាស់ពានប្រចាំតំបន់ ៥សម័យកាលមួយនេះ យកឈ្នះក្រុមហ្គាប៉ុង ពីការប្រកួតបើកឆាកវគ្គចែកពូលពានរង្វាន់ Africa Cup of Nations 2025 ប្រចាំពូល F ។
ស្ថិតក្នុងពូល F នេះដែរ ក្រុមដំរីអាហ្វ្រិកកូឌីវ័រ ក៏បានជ័យជម្នះលើក្រុមម៉ូសំប៊ិក ក្នុងលទ្ធផលដូចគ្នា ១-០ ក្នុងនាមជាក្រុមការពារតំណែងជើងឯកឆ្នាំ២០២៣ នឹងក៏ជាម្ចាស់ពាននេះចំនួន ៣សម័យកាលផងដែរ ពីការស៊ុតរបស់ខ្សែបម្រើប្រយុទ្ធជ្រើសចេញពីក្លឹប Manchester United កីឡាករ Amad Diallo ក៏ជាកើនបាន ៣គ្រាប់ជាមួយជម្រើសជាតិផងដែរ ។
ស្ថិតក្នុងការប្រកួតវគ្គចែកពូលទើបបាន ១ប្រកួតនេះ ឃើញថា កីឡាករខ្សែប្រយុទ្ធរបស់អាល់ហ្សេរី បានឡើងនាំមុខគេ ២គ្រាប់នៅតារាង (Top scorers) ស្មើជាមួយ Nicolas Jackson របស់សេណេហ្គាល់ និង Elias Achouri របស់ទុយនេស៊ី បណ្តោះអាសន្ន ។
សូមជម្រាបផងថា ជម្រើសជាតិអេហ្ស៊ីប ដែលជាម្ចាស់ពាននេះច្រើនជាងគេ ៧សម័យកាលនោះ ក៏រកបាន ៣ពិន្ទុនាំមុខពូល B ក្រោយវាយបកយកឈ្នះក្រុមហ្ស៊ីមបាវ៉េ ពីការស៊ុតគ្រាប់ជ័យជម្នះនៅនាទីចុងម៉ោងដោយកីឡាករ Mohamed Salah ។
ក្នុងនោះម្ចាស់ផ្ទះ Africa Cup of Nations 2025 ជំនាន់ទី៣៥ ជម្រើសជាតិម៉ារ៉ុក នឹងបន្តប៉ះក្រុមម៉ាលី នៃប្រកួតទី២ ប្រចាំពូល A ដ្បិតនេះទើបតែជាមួយគ្រាប់របស់ខ្សែប្រយុទ្ធវ័យ ២២ឆ្នាំ Karl Etta Eyong ជាមួយជម្រើសជាតិ ដែលត្រូវបានជ្រើសចេញពីក្លឹប Levante ក្រោយការលេង ១២ប្រកួតរកបាន ៥គ្រាប់នៅលីគកំពូលអេស្ប៉ាញក្នុងរដូវកាលនេះ ៕





