ដូចការសន្យា! បុរីឡាផាម ផ្តល់រង្វាន់រថយន្ត TOYOTA WIGO ស៊េរីឆ្នាំចុងក្រោយ ​ជូនអតិជនដែលបាន​ទិញផ្ទះ

25-12-2025 16:34

(ភ្នំពេញ)៖ ដូចការសន្យា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ បុរីឡាផាម បានរៀបចំកម្មវិធីចាប់រង្វាន់រថយន្ត TOYOTA WIGO ជូនដល់អតិថិជន ដែលបានទិញផ្ទះគ្រប់ប្រភេទ ពីបុរីឡាផាម​។ ​​

​អ្នកដែលបានឈ្នះរង្វាន់រថយន្ត TOYOTA WIGO ស៊េរីឆ្នាំចុងក្រោយ ពីបុរី ឡាផាម គឺលោក ស្រ៊ី​ វណ្ណី ​ជាអតិថិជន ដែលបានទិញវិឡាភ្លោះ កាលពី២ខែមុន។

ថ្លែងក្នុងពិធីចាប់រង្វាន់រថយន្តនេះ លោក ខៀវ សិរីរិទ្ធ ជានាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន ឡាផាម រ៉េស៊ីដេនស៍ (La Palm Residences) បានឱ្យដឹងថា ការរៀបចំកម្មវិធីនេះឡើង គឺដើម្បីជាការថ្លែងអំណរគុណចំពោះអតិថិជនដែលបានគាំទ្របុរីឡាផាម និងដើម្បីពង្រឹងសម្ព័ន្ធភាពជាមួយអតិថិជន ក៏ដូចជាការបំពេញតាមការសន្យាទៅកាន់អតិថិជន។

លោកបន្ថែមថា ក្រៅតែពីការផ្តល់នូវសំណង់ផ្ទះដ៏មានគុណភាពសម្រាប់អតិថិជន បុរីឡាផាមក៏តែងផ្តល់ជូន​កាដូ ក៏ដូចជារង្វាន់ពិសេសសម្រាប់អតិថិជន។ ជាក់ស្តែងថ្ងៃនេះ ផ្ទាល់ ក្រុមហ៊ុនបានផ្តល់រង្វាន់ពិសេសជូនអតិថិជន គឺ រថយន្ត TOYOTA WIGO ស៊េរីឆ្នាំចុងក្រោយ។

ក្រុមហ៊ុន La Palm Residences ​បានចាប់ផ្តើមដំណើរការជាផ្លូវការ តាំងពីឆ្នាំ២០២០ ដោយ​អភិវឌ្ឍន៍លើគម្រោងបុរីទីមួយ ឈ្មោះថាបុរីឡាផាម ដោយទទួលបានការគាំទ្រយ៉ាងច្រើនខ្លាំងពីអតិថិជន។ ចំណែក គម្រោងទី២​ គឺគម្រោង ផាមស្រ្ពីង ​បាននិងកំពុងអភិវឌ្ឍលើម៉ូតវីឡាដ៏ប្រណីត ម៉ូដឺន ស្អាត ប្លែកចំនួន ៤ប្រភេទផ្សេងពីគ្នា ​រួមមាន វីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ខ្នាតធំ(ឬហៅកាត់ថាវីឡាស្ព្រីង) និងវីឡាកូនកាត់ ដែលសុទ្ធសឹងជាម៉ូតពេញនិយមសម្រាប់មនុស្សសម័យថ្មី។

លោក ខៀវ សិរីរិទ្ធ ​ បានលើកឡើង អ្វីដែលធ្វើឱ្យអតិថិជន មានទំនុកចិត្ត និងគាំទ្របុរីឡាផាម ដោយសារក្រុមហ៊ុនបានផ្តោតសំខាន់ទៅលើការរស់នៅដែលប្រកបដោយប្រណីតភាព ផាសុកភាព ​និងបានចំណាយទុនជាច្រើន ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលក្នុងនោះរួមមានប្រព័ន្ធផ្លូវ ដាក់លូ តបណ្ដាញអគ្គីសនីក្នុងគម្រោងជាដើម បន្ថែមពីនេះ​ក៏បានបំពាក់នូវគ្រឿងបរិក្ខារដ៏សម្បូរបែបនៅក្នុងសហគមន៍​ផងដែរ។

លើសពីនេះទៀត បុរីឡាផាម ហ៊ុមព័ទ្ធទៅដោយតំបន់សក្ដានុពលធំៗ ដែលក្នុងនោះរួមមានអាកាសយាន្ដដ្ឋានអន្តរជាតិតេជោ ដែលទើបតែនឹងដាក់ឱ្យដំណើរការជាផ្លូវការនាដំណាក់កាលទីមួយនាពេលកន្លងទៅថ្មីៗនេះ ផ្សារទំនើប AEON3 ដែលជាផ្សារទំនើបលំដាប់កំពូលក្នុងព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នទីតាំងនេះមានប្រជាជនកំពុងរស់នៅច្រើនកុះករ មានផ្លូវថ្នល់ខ្វាត់ខ្វែង សាលារៀន មន្ទីរពេទ្យ ជាដើម។

ជាមួយនឹងអារម្មណ៍រំភើបដែលបានឈ្នះរង្វាន់រថយន្តថ្មីស្រឡាងពីបុរី ឡាផាម ​លោក ស្រ៊ី​ វណ្ណី បានលើកឡើងថា ការជ្រើសរើសទិញផ្ទះនៅបុរីឡាផាម គឺមិនខុសបំណងនោះឡើយ ព្រោះក្រុមហ៊ុនបានផ្តោតជាសំខាន់ទៅគុណភាពសំណង់ ហើយបរិកាយាកាសរស់នៅក៏ល្អ ក្នុងទីប្រជុំជន នៅជិតផ្សារទំនើប សាលារៀន និងមន្ទីរពេទ្យ​ ព្រមទាំងនៅជិតព្រលានយន្តហោះ។ សម្រាប់អ្នកដែលស្វែងរកលំនៅ សម្រាប់ការរស់នៅ អាចមកទស្សនានៅបុរីឡាផាម៕