ក្លឹប AS FAR Rabat របស់ម្ចាស់ផ្ទះ AFCON 2025 នឹងត្រូវលេងបិទទ្វារ និងពិន័យ ១០ម៉ឺនដុល្លារ បន្ទាប់ពីទង្វើអសីលធម៌របស់អ្នកគាំទ្រ

26-12-2025 09:35

(ម៉ារ៉ុក)៖ ក្លឹប AS FAR Rabat របស់ប្រទេសម៉ារ៉ុក ត្រូវកំណត់ឱ្យលេងការប្រកួតក្នុងផ្ទះ ២លើកបន្ទាប់ដោយបិទទ្វារ និងពិន័យជាប្រាក់ចំនួន ១០ម៉ឺនដុល្លារ ក្រោយក្រុមអ្នកគាំទ្របង្កទង្វើអសីលធម៌ ដោយបានគប់វត្ថុចូលទៅក្នុងទីលាន និងប្រើប្រាស់ឡាស៊ែរក្នុងអំឡុងពេលការប្រកួត African Champions League កាលពីខែមុន ។ នាមជាក្លឹបមួយស្ថិតក្នុងលីគរបស់ម្ចាស់ផ្ទះពានអាហ្រ្វិក Africa Cup of Nation 2025។

ការបង្កនេះ កើតឡើងក្នុងជំនួបស្មើ ១-១ ជាមួយក្លឹប Al Ahly របស់ប្រទេសអេហ្ស៊ីប នេះបើយោងតាមការបញ្ជាក់របស់ក្លឹបនៅថ្ងៃព្រហស្បតិ៍។ ខណៈការពិន័យនេះរួមមានទឹកប្រាក់ ២ម៉ឺនដុល្លារ សម្រាប់ការប្រើប្រាស់ឡាស៊ែរ និង ១៥,០០០ម៉ឺនដុល្លារ ដូចគ្នាទៅនឹងទង្វើគប់ដបចូលទីលាន នឹងសកម្មភាពក្មេងប្រុសរើសបាល់រត់ចូលទៅក្នុងទីលានក្នុងអំឡុងពេលប្រកួត និងចំនួន ៥ម៉ឺនដុល្លារ សម្រាប់ការគប់ឧបករណ៍សំណង់ដែកធ្ងន់ៗចូលទៅក្នុងទីលាន។

សូមជម្រាបផងថា ក្លឹប AS FAR នឹងត្រូវទទួលរងពិន័យនេះលេងបិទទ្វារ នៅក្នុងការប្រកួតប្រចាំពូលជាមួយក្រុម JS Kabylie របស់ប្រទេសអាល់ហ្សេរី នៅថ្ងៃទី ៣០ខែមករា និងប៉ះក្រុម Young Africans របស់ប្រទេសតង់ហ្សានី នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦។

ហើយស្ថិតក្នុងពូល B ជាមួយគ្នានេះ ក្រុម Al Ahly បានកំពុងឈរនាំមុខគេ ដោយមាន ៤ពិន្ទុពីការប្រកួត ២លើក ស្មើជាមួយក្រុម Young Africans តែលើសគ្រាប់បាល់ចំណេញ ហើយក្រុម AS FAR ឈរនៅលេខរៀងទី៣ ទើបមាន ១ពិន្ទុប៉ុណ្ណោះ៕