កូនប្រុស Zidane បាននិយាយថា ជីតារបស់គាត់ក៏គាំទ្រក្នុងការផ្លាស់ប្តូរជម្រើសជាតិនេះ
26-12-2025 10:05
(បរទេស)៖ អ្នកចាំទី Luca Zidane ដែលជាកូនប្រុសរបស់លោក Zinedine Zidane អតីតអ្នកឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup របស់បារាំង បាននិយាយថា ជីតារបស់គាត់ក៏បានគាំទ្រគាត់ក្នុងការប្តូរការលេងតំណាងជម្រើសជាតិពីបារាំង ទៅជម្រើសជាតិអាល់ហ្សេរីនេះ បន្ទាប់ពីលេងឱ្យបារាំងត្រឹមកម្រិតយុវជន។
ឪពុករបស់ Luca Zidane លោក Zinedine Zidane ជាបុគ្គលម្នាក់នៃវិស័យបាល់ទាត់លោកត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាកីឡាករដ៏អស្ចារ្យម្នាក់ក្នុងក្រុមបារាំង ជាមួយការឈ្នះពានរង្វាន់ FIFA World Cup 1998 និងស៊ុតបញ្ចូលទីបាន ២គ្រាប់ក្នុងជ័យជម្នះ ៣-០ លើប្រេស៊ីល ក្នុងវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងប៉ារីស។
ខណៈការសម្រេចចិត្តប្តូរសញ្ជាតិរបស់កូនប្រុស Luca នៅការជ្រើសរើសជៀសវាងការប្រៀបធៀបជាមួយឪពុករបស់គាត់តាំងពីក្មេង ដោយជ្រើសរើសលេងជាអ្នកចាំទីនេះ បានក្លាយជារឿងគួរឱ្យភ្ញាក់ផ្អើលមួយយ៉ាងខ្លាំង ជាពិសេសចាប់តាំងពីគាត់ទទួលបានជាអ្នកចាំទីអាជីពមក ។
Luca គាត់បានក្លាយជាអ្នកចាំទីជម្រើសដំបូងរបស់អាល់ហ្សេរី យ៉ាងឆាប់រហ័ស ហើយឪពុករបស់គាត់បានមើលការលេងទល់នឹងស៊ូដង់ ក្នុងការប្រកួតបើកឆាកនៃពានរង្វាន់ Africa Cup of Nations 2025 ប្រចាំពូល E របស់ក្រុមដឹកនាំដោយលោក Vladimir Petkovic កាលពីថ្ងៃពុធ ដែលក្រុមកូនប្រុសយកឈ្នះ ៣-0។
អ្នកចាំទីវ័យ ២៧ឆ្នាំ Luca Zidane បានលើកឡើងថា «ពេលខ្ញុំគិតដល់ប្រទេសអាល់ហ្សេរី ខ្ញុំនឹកឃើញដល់ជីតារបស់ខ្ញុំ តាំងពីកុមារភាពមក យើងមានវប្បធម៌អាល់ហ្សេរីនេះហើយ នៅក្នុងគ្រួសារ»។
ពីយុវជនថ្នាលរបស់ Real Madrid នឹងជាអ្នកចាំទីរបស់ក្លឹប Granada ក្នុងលីគអេស្ប៉ាញបន្តថា «ខ្ញុំបាននិយាយជាមួយគាត់មុនពេលលេងឱ្យក្រុមជម្រើសជាតិ ហើយគាត់ពិតជាសប្បាយចិត្តខ្លាំងណាស់ចំពោះខ្ញុំ រាល់ពេលដែលខ្ញុំទទួលបានការហៅចូលក្រុមជម្រើសជាតិ គាត់បានទាក់ទងមកខ្ញុំ ហើយនិយាយថា ខ្ញុំបានសម្រេចចិត្តដ៏អស្ចារ្យ នឹងមានមោទនភាពចំពោះខ្ញុំខ្លាំងណស់»។
សូមជម្រាបផងថា នេះជាព្រឹត្តិការណ៍ធំរបស់ Luca Zidane ជាមួយជម្រើសជាតិអាល់ហ្សេរី មុនឈានទីលេងពាន FIFA World Cup 2026 ដែលក្រុមមានកៅអីទៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកសិក៕




