ពង្រឹងស្តង់ដារហិរញ្ញវត្ថុសម្រាប់ «SMEs» កម្ពុជាជាមួយ «Diploma in IFRS for SMEs» នៅ «CamEd Business School»
26-12-2025 13:27
(ភ្នំពេញ)៖ ខណៈសេដ្ឋកិច្ចកម្ពុជាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងមានការតភ្ជាប់កាន់តែខ្លាំងទៅកាន់ទីផ្សារអន្តរជាតិ ការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយតម្លាភាព និងស្តង់ដារអន្តរជាតិ បានក្លាយជាកត្តាចាំបាច់សម្រាប់អាជីវកម្ម។ សហគ្រាសខ្នាតតូច និងមធ្យម (SMEs) ដែលជាគ្រឹះសេដ្ឋកិច្ចសំខាន់របស់ប្រទេស ត្រូវការប្រព័ន្ធរបាយការណ៍ ហិរញ្ញវត្ថុដែលមានភាពជាក់លាក់ ងាយយល់ និងអាចទទួលស្គាល់បានទាំងក្នុងស្រុក និងអន្តរជាតិ។
កម្មវិធីសិក្សា Diploma in IFRS for SMEs របស់ CamEd Business School ត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារ និងអាជីវកម្មនៅកម្ពុជា។ កម្មវិធីនេះផ្តោតលើការ បង្រៀនចំណេះដឹងគណនេយ្យស្របតាមស្តង់ដារអន្តរជាតិ ប៉ុន្តែបកស្រាយ និងអនុវត្តក្នុងបរិបទអាជីវកម្ម SMEs ពិតប្រាកដ។
ខាងក្រោមនេះគឺជាមាតិកាសិក្សាខ្លះៗនៃកម្មវិធីសិក្សា Diploma in IFRS for SMEs នៅ CamEd Business School៖
* របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
* របាយកាណ៍ចំណូលពេញលេញ និងរបាយកាណ៍បម្រែបម្រួលមូលធន
* ទស្សនទានជាមូលដ្ឋាន និងគោលការណ៍ទូទៅ
* បដិលាភ/ចំណូល និងសន្និធិ
* ទ្រព្យវិនិយោគ។
កម្មវិធីសិក្សានេះបង្រៀនដោយសាស្ត្រាចារ្យដែលមានបទពិសោធន៍ និងជំនាញវិជ្ជាជីវៈខ្ពស់ ដែលជួយឱ្យនិស្សិត សិក្សាយល់ដឹងបានច្បាស់លាស់ ទទួលបានចំណេះដឹងស្តង់ដារអន្តរជាតិ អាចអនុវត្តបានភ្លាមៗក្នុងការងារ អាចបង្កើនឱកាសការងារក្នុងអាជីពគណនេយ្យ និងហិរញ្ញវត្ថុ និងបង្កើនទំនុកចិត្តក្នុងការរៀបចំរបាយការណ៍ ហិរញ្ញវត្ថុ។
វគ្គសិក្សានេះសមស្របសម្រាប់និស្សិតគណនេយ្យ គណនេយ្យករ អ្នកគ្រប់គ្រង និងម្ចាស់អាជីវកម្ម SMEs ដែលចង់ពង្រឹងជំនាញ និងលើកកម្ពស់គុណភាពរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន។
CamEd Business School កំពុងតែបើកទទួលការចុះឈ្មោះនិស្សិតសម្រាប់វគ្គសិក្សាថ្មី កម្មវិធី Diploma in IFRS for SMEs ចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦។ និស្សិតអាចដាក់ពាក្យ Online តាមរយៈ https://apply.cam-ed.com/ifrs-register ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ CamEd Business School៖ https://cam-ed.edu.kh/។ លោកអ្នកក៏អាចទំនាក់ទំនងតាមរយៈ [email protected] ឬលេខទូរស័ព្ទ៖ ០៧៨ ៥៨៨ ៨៨៦ / ០១០ ៩៨៦ ៥២៣ / ០៧០ ៦៧៣ ៦៧៣៕





