អាល្លឺម៉ង់ នៅព្រឹត្តិការណ៍ World Cup 2026 ជាមួយនឹងគូប្រកួត និងកាលបរិច្ឆេទ

26-12-2025 15:44

(បរទេស)៖ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 នឹងចាប់ផ្តើមដំណើរប្រកួតនៅអំឡុងខែមិថុនា នៅពេលគូប្រកួតប្រជែងរបស់ក្រុមបាល់ទាត់ជម្រើសជាតិឥន្រ្ទីដែកអាល្លឺម៉ង់ ក៏ត្រូវបានបង្ហាញផងដែរ។

យោងតាមការចេញផ្សាយនៅលើគេហទំព័រ USA Today បានឱ្យដឹងថា អាល្លឺម៉ង់បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ នៃវគ្គជម្រុះប្រចាំពូល A តំបន់អឺរ៉ុប (UEFA) ជាមួយការបង្ហាញខ្លួននៅ World Cup ចុងក្រោយកាលឆ្នាំ២០២២ នៅប្រទេសកាតា។

ដោយផ្អែកតាមលទ្ធផលចាប់ឆ្នោតបែងចែកពូលកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហាញថា អាល្លឺម៉ង់បានស្ថិតក្នុងពូល E ជាមួយប្រទេសកូរ៉ាកាវ (អាមេរិកខាងជើង) កូដឌីវ័រ (អាហ្រ្វិក) និងអេក្វាទ័រ (អាមេរិកឡាទីន) នៃវគ្គសន្សំពិន្ទុ។
- អាល្លឺម៉ង់ vs កូរ៉ាកាវ នៅថ្ងៃទី១៤ ខែមិថុនា ក្នុងទីលាន NRG ស្ថិតក្នុងទីក្រុង Houston
- អាល្លឺម៉ង់ vs កូដឌីវ័រ នៅថ្ងៃទី២០ ខែមិថុនា ក្នុងទីលាន BMO Field ស្ថិតក្នុងទីក្រុង Toronto
- អាល្លឺម៉ង់ vs អេក្វាទ័រ នៅថ្ងៃទី២៥ ខែមិថុនា ក្នុងទីលាន MetLife ស្ថិតក្នុងទីក្រុង New Jersey។
-
គួរបញ្ជាក់ផងថា អាល្លឺម៉ង់ជាក្រុមខ្លាំងលេខ១ ប្រចាំតំបន់អឺរ៉ុប តាមរយៈឈ្នះពាន World Cup បាន ៤លើកផងដែរ កាលឆ្នាំ១៩៥៤ ១៩៧៤ ១៩៩០ និងចុងក្រោយឆ្នាំ២០១៤ ដែលបច្ចុប្បន្នពួកគេស្ថិតនៅលេខ៩ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោករបស់ FIFA។

World Cup 2026 នឹងក្លាយជាការបង្ហាញខ្លួនក្នុងជុំចុងក្រោយគម្រប់លើកទី២១ សម្រាប់ក្រុមអាល្លឺម៉ង់ នៃយុទ្ធនាការដែលរៀបចំឡើងរៀងរាល់ ៤ឆ្នាំម្តង និងលេងបាន ២២លើកកន្លងមក៕