Dorgu រួមចំណែកជួយ Man Utd យកឈ្នះ Newcastle និងឡើងទៅឈរ Top-5 ក្នុងលីគវិញ
27-12-2025 10:05
(បរទេស)៖ ខ្សែបម្រើ Patrick Dorgu ជាអ្នករកបានគ្រាប់ជ័យជម្នះ ១ទល់នឹង០ ទៅលើគូប្រជែង Newcastle United នារាត្រីថ្ងៃសុក្រ ក្នុងការជួយជ្រោមជ្រែង Manchester United វិលទៅកាន់តំបន់ Top-5 នៅលីគកំពូលអង់គ្លេស Premier League 2025-26 វិញផងដែរ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា នេះជាគ្រាប់បាល់ដំបូងរបស់ Dorgu ដែលបានចូលលេងក្នុងជម្រើស ១១នាក់នៅកីឡដ្ឋាន Old Trafford នៃសប្តាហ៍ទី១៨ ជើងទី១ នៅពេលប្រធានក្រុម Bruno Fernandes និង Mason Mount បានរងរបួសរួចមក។
មិត្តរួមក្រុម Benjamin Sesko និង Lewis Hall បានស៊ុតចំរបារទី បើទោះបីជាសារិកាព្រៃមានឱកាសគ្រប់គ្រងបាល់ដល់ទៅ ៦៦%ក៏ដោយ ស្ថិតក្រោមការដឹកនាំរបស់លោក Eddie Howe ដែលកំពុងធ្លាក់ទម្រង់លេងជាខ្លាំង និងពុំអាចឆ្លើយតប ក្នុងការរកគ្រាប់តាមស្មើឡើយ។
នេះមានន័យថា Newcastle បច្ចុប្បន្នបានបរាជ័យកើនដល់ ៦ប្រកួតហើយ ក្នុងការលេងក្រៅដី ៩ប្រកួតគ្រប់កម្មវិធីទាំងអស់ និងស្ថិតនៅលេខរៀងទី១១ ក្នុងលីគដោយមានតែ ២៣ពិន្ទុប៉ុណ្ណោះ ក្រោយឆ្លងកាត់ ១៨ប្រកួត គ្រាដែល Man Utd ស្ថិតនៅលេខ៥ ដោយមាន ២៩ពិន្ទុ ចាញ់ប្រៀបក្រុមកំពូលតារាងកាំភ្លើងធំ Arsenal ១០ពិន្ទុឯណោះ៕



