Dembele ក្លាយជាកីឡាករដំបូងគេដែលឈ្នះពានរង្វាន់ធំ៣ ក្នុងឆ្នាំតែមួយ
29-12-2025 10:07
(បរទេស)៖ ខ្សែប្រយុទ្ធអន្តរជាតិបារាំង Ousmane Dembele នៅពេលនេះត្រូវបានកត់ត្រាក្នុងបញ្ជីអតពលិកឆ្នើមដំបូងគេមួយរូបដែលបានឈ្នះពានឯកត្តជនធំៗ ចំនួន៣ ដំបូងគេក្នុងឆ្នាំតែមួយ ក្នុងមានជាខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបនៃលីគបារាំង ។
ពានរង្វាន់ធំៗ ៣នោះរូមមាន បាល់មាស Ballon dO’r 2025, The Best FIFA Men’s Player 2025 និងថ្មីៗ នេះបានឈ្នះពានរង្វាន់ Globe Soccer Awards Men’s Player of the Year Award 2025 ដែលពាននេះរាមច្បង Cristiano Ronaldo ឈ្នះបានច្រើនជាងគេដល់ ៦ដង ។
Globe Soccer Awards ជាពានរង្វាន់មួយដែលត្រូវបានរៀបចំឡើង មានការពាក់ព័ន្ធនឹងការចូលរួមពីអង្គការបាល់ទាត់អន្តរជាតិដូចជា UEFA, UAE Pro League, ECA (សមាគមក្លឹបអឺរ៉ុប) និង EFAA (សមាគមភ្នាក់ងារបាល់ទាត់អឺរ៉ុប) ដែលតែងប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅទីក្រុងឌូបៃ សហព័ន្ធអារ៉ាប់រួម។
ពានរង្វាន់ Globe Soccer Awards គឺត្រូវបានផ្តល់ជូនដល់បុគ្គល និងអង្គភាពនានាក្នុងសកម្មភាពវិស័យបាល់ទាត់ ដែលឆ្លុះបង្ហាញពីសមិទ្ធផលរបស់ពួកគេ។ ខណៈដំណើរការជ្រើសរើសអ្នកទទួលពានរង្វាន់ រៀបចំឡើងដោយការបោះឆ្នោតពីរដំណាក់កាល ដោយអ្នកគាំទ្របាល់ទាត់ទូទាំងពិភពលោកចូលរួមជាសាធារណៈ និងគណៈវិនិច្ឆ័យដែលមានអ្នកជំនាញបាល់ទាត់ដូចជាអ្នកកាសែត ភ្នាក់ងារ គ្រូបង្វឹក និងអតីតកីឡាករ។
សូមជម្រាបផងថា ជម្រើសល្អជាច្រើនរបស់ Dembele គឺស្ថិតក្នុងរដូវកាល២០២៥-២៦ រូបគេបានជួបក្លឹប Paris Saint Germain ឈ្នះពានរង្វាន់លីគ Ligue 1, Coupe de France, UEFA Champions League, UEFA Super Cup, FIFA Intercontinental Cup និងរងជើងឯក FIFA Club World Cup ហើយមានទាំងឈរលេខ៣ ពានអឺរ៉ុប UEFA Nations League 2024-25 ទៀតផងដែរ ៕




