Carroll អតីតកីឡាករថ្លៃជាងគេរបស់ Liverpool ត្រូវឡើងតុលាការថ្ងៃអង្គារ ក្រោមបទចោទប្រកាន់ ល្មើសបញ្ជា

29-12-2025 10:37

(បរទេស)៖ ខ្សែប្រយុទ្ធ Andy Carroll ដែលត្រូវបានក្លឹបហង្សក្រហម Liverpool ទិញចូលក្នុងតម្លៃ ៣៥លានផោនថ្លៃជាងគេកាលឆ្នាំ២០១១ នោះ ត្រូវបង្ហាញមុខនៅតុលាការនាថ្ងៃអង្គារ ទី៣០ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទបំពានបទបញ្ជា។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា Carroll វ័យ ៣៦ឆ្នាំ បានកំពុងប្រកបអាជីពបាល់ទាត់នៅក្លឹប Dagenham and Redbridge ដែលលេងក្នុងក្របខណ្ឌ National League South បច្ចុប្បន្ន ត្រូវបានឃាត់ខ្លួនតាំងពីអំឡុងខែមេសា ជាមួយការប្រព្រឹត្តល្មើសបម្រាម ដែលទើបទទួលរងបានតែជាង ១ខែប៉ុណ្ណោះ។

Carroll ដែលធ្លាប់លេងឱ្យក្លឹបសារិកាព្រៃ Newcastle United និងជម្រើសជាតិតោកំណាចអង់គ្លេសផងនោះ នឹងត្រូវបង្ហាញមុខនៅតុលាការ Chelmsford Magistrates នាថ្ងៃអង្គារស្អែកនេះ។

ប្រសិនបើរកឃើញករណីមានការល្មើសធ្ងន់ធ្ងរ Andy Carroll អាចប្រឈមមុខជាប់ពន្ធនាគាររហូតដល់ទៅ ៥ឆ្នាំឯណោះ នៅពេលដែលច្បាប់រក្សាគម្លាតនៅអង់គ្លេស ពោលគឺដើម្បីការពារបុគ្គលជាប់បម្រាម ហាមឃាត់ទាក់ទងជាមួយអ្នកដទៃ ឬក៏អាចឈប់ទាក់ទងគ្នាតែម្តង ពីអសយដ្ឋានជាក់លាក់ ឬក៏ពីកន្លែងធ្វើការជាដើម៕