អតីតជើងឯកទម្ងន់ធ្ងន់ Joshua ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ នឹងមាន ២នាក់បាត់បង់ជីវិតនៅនីហ្រេរីយ៉ា

30-12-2025 08:00

(បរទេស)៖ អតីតជើងឯកប្រដាល់សកលទម្ងន់ធ្ងន់ Anthony Joshua ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅថ្ងៃចន្ទ បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរនៅក្នុងប្រទេសនីហ្សេរីយ៉ា ហេតុការណ៍នេះបានឆក់យកជីវិតអ្នកដំណើរពីរនាក់ផ្សេងទៀត ដែលធ្វើដំណើររួមគ្នាផងដែរ។

មន្ត្រីប៉ូលីសនៅទីក្រុងឡាហ្គោសបានបញ្ជាក់ថា ក្រុមសង្គ្រោះបន្ទាន់ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុភ្លាមៗបន្ទាប់ពីគ្រោះថ្នាក់កើតឡើង ដែលបានកើតឡើងនៅម៉ោងប្រហែល ១១ព្រឹក នៅលើផ្លូវល្បឿនលឿនឡាហ្គោស-អ៊ីបាដាន ដែលជាផ្លូវធំមួយដែលតភ្ជាប់រដ្ឋអូហ្គុន និងមជ្ឈមណ្ឌលពាណិជ្ជកម្មឡាហ្គោស។

ក្រោយមកJoshua ត្រូវបានបញ្ជូនទៅមន្ទីពេទ្យដើម្បីព្យាបាល ទោះបីជាអាជ្ញាធរបាននិយាយថា របួសរបស់គាត់មិនត្រូវបានចាត់ទុកថាធ្ងន់ធ្ងរក៏ដោយ។

ប៉ូលីសរដ្ឋអូហ្គុន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រថយន្តដែលដឹកលោក Joshua ជាប្រភេទរថយន្ត SUV Lexus ហើយ Joshua បានរងរបួសស្រាល ហើយកំពុងទទួលការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជាមួយអ្នករងរបួសម្នាក់ទៀត ៕