គ្រូបង្វឹកក្លឹប Lazio លោក Sarri ទទួលការវះកាត់បេះដូង ស្ថិតក្នុងវ័យ ៦៦ឆ្នាំ
30-12-2025 09:36
(បរទេស)៖ លោក Maurizio Sarri អ្នកចាត់ការទូទៅក្លឹបបាល់ទាត់ Lazio បានកំពុងស្ថិតក្នុងដំណើរការវះកាត់បេះដូង ទាំងដែលស្ថិតក្នុងវ័យ ៦៦ឆ្នាំ បន្ទាប់ពីធ្លាក់ខ្លួនឈឺនាពេលថ្មីៗនេះ។ នេះបើយោងតាមការចេញដោយ BBC។
ប្រព័ន្ធផ្សព្វផ្សាយអ៉ីតាលីបានរាយការណ៍ថា អតីតគ្រូបង្វឹកក្លឹបតោខៀវ Chelsea ខាងលើនេះ មានបញ្ហាចង្វាក់បេះដូង ដែលតម្រូវឱ្យតាមដានជាប្រចាំផងដែរ ក្រោយការវះកាត់រួច។
ជាមួយគ្នានេះ ក្លឹបមានក្តីរំពឹងថា បុរសសញ្ជាតិអ៉ីតាលីរូបនេះ នឹងអាចត្រឡប់មកដឹកនាំកូនក្រុមនាពេលឆាប់ៗដែរ បន្ទាប់ពី Sarri ត្រូវបានតែងតាំងដឹកនាំ Lazio ជាលើកទី២ កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ។
មែនទែនទៅ លោក Sarri គឺជាគ្រូបង្វឹកចាស់ជាងគេដែលបានឈ្នះពាន Serie A នាអំឡុងរដូវកាល ២០១៩-២០ នៅពេលដឹកនាំក្លឹបសេះបង្កង់ Juventus ដ្បិតបច្ចុប្បន្ន Lazio បានកំពុងស្ថិតនៅលេខ៨ ក្នុងលីគអ៉ីតាលី ជាមួយនឹងជ័យជម្នះ ៦លើក ក្នុងចំណោម ១៧ប្រកួត។ ពួកគេត្រូវធ្វើម្ចាស់ផ្ទះទទួលក្រុមការពារតំណែងជើងឯក Napoli នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ៕



