ក្រុមហ៊ុន «GANZBERG» រៀបចំព្រឹត្តិការណ៍ «Countdown 2026» ចំនួន២ ទីតាំងផ្សេងគ្នា
30-12-2025 11:33
(ភ្នំពេញ)៖ ក្រុមហ៊ុន GANZBERG បានរៀបចំព្រឹត្តិការណ៍អបអរសាទរថ្ងៃឆ្លងឆ្នាំថ្មី Countdown 2026 នាយប់ថ្ងៃទី៣១ ខែធ្នូ ឆ្លងចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦នេះ នៅចំនួន ២ទីតាំងផ្សេងគ្នា គឺស្ថិតនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។
នៅក្នុងព្រឹត្តិការណ៍អបអរសាទរថ្ងៃឆ្លងឆ្នាំថ្មី គឺមានចម្រៀងបែបប្រពៃណីបុរាណ លាយឡំនឹងសម័យ ជាមួយអាយដលក្នុងដួងចិត្តជាច្រើនរូប ព្រមទាំងមាន ផ្ទាំងទស្សនីភាព និងរបាំជាច្រើនទម្រង់ផងដែរ៕






