* Foxconn គ្រោងចាប់ដៃជាមួយ OpenAI ខណៈប្រធានក្រុមហ៊ុនជឿថា វិស័យ AI មិនមែនជា AI bubble ទេ
* Farizon សម្រេចចាប់ដៃគូជាមួយ ក្រុមហ៊ុនកាពីតូល ជំរុញការធ្វើទំនើបកម្មដឹកជញ្ជូនអ្នកដំណើរដោយរថយន្តអគ្គិសនី
* Ronaldo ធ្វើបានហែតទ្រីកលើកទី៦៧ និងកើនបាន ៩៨៥គ្រាប់ ពីគោលដៅ 1K
* មជ្ឈមណ្ឌលទិន្នន័យអវកាសដំបូងរបស់ Google ដំណើរការហើយ និងអាចសរសេរកំណាព្យបានថែមទៀត
* លើសពីដណ្ដើមមេដាយ ប្រធានសហព័ន្ធវ៉ូវីណាម ជំរុញអត្តពលិកខ្លួនចូលរួមផ្សព្វផ្សាយពីទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ដំណឹងល្អ! Google បើកឱ្យអ្នកប្រើប្រាស់អាចប្តូរអាសយដ្ឋាន Gmail បានហើយ ដោយមិនបាត់បង់ទិន្នន័យ

30-12-2025 11:46

(បរទេស)៖ ក្រុមហ៊ុន Google បានដាក់ចេញនូវមុខងារថ្មីមួយដោយស្ងាត់ៗ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ Gmail អាចផ្លាស់ប្តូរអាសយដ្ឋានអ៊ីមែល (Gmail Address) របស់ខ្លួនបាន ដោយមិនចាំបាច់បារម្ភពីការបាត់បង់សារ ឬសេវាកម្មផ្សេងៗឡើយ។ យោងតាមការធ្វើបច្ចុប្បន្នភាពលើទំព័រជំនួយរបស់ Google អ្នកប្រើប្រាស់អាចជំនួសអាសយដ្ឋានចាស់ ប៉ុន្តែនៅតែរក្សាទុកបាននូវអ៊ីមែល រូបថត សារ និងការចូលប្រើប្រាស់សេវាកម្មនានាដូចជា Drive, Maps និង YouTube ជាដើម។

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ បច្ចុប្បន្នភាពនេះទើបតែបង្ហាញខ្លួននៅលើទំព័រជំនួយ (Support Page) ជា ភាសាហិណ្ឌី (Hindi) ប៉ុណ្ណោះ។ នេះសរបញ្ជាក់ថា Google ប្រហែលជាចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ដំបូងនៅក្នុងប្រទេសឥណ្ឌា ឬទីផ្សារដែលប្រើប្រាស់ភាសាហិណ្ឌី មុននឹងពង្រីកទៅកាន់ពិភពលោក។ ចំណែកឯទំព័រជាភាសាអង់គ្លេស នៅតែបង្ហាញថាអាសយដ្ឋាន Gmail មិនអាចផ្លាស់ប្តូរបាននៅឡើយទេ ហើយខាង Google ក៏មិនទាន់មានសេចក្តីប្រកាសជាផ្លូវការនៅឡើយដែរ។

អាសយដ្ឋានអ៊ីមែលដើមរបស់អ្នកនឹងក្លាយជា "Alias" (ឈ្មោះហៅក្រៅ) មានន័យថា ប្រសិនបើមានគេផ្ញើអ៊ីមែលទៅអាសយដ្ឋានចាស់ វានឹងនៅតែរត់ចូលមកក្នុងប្រអប់សំបុត្ររបស់អ្នកដដែល។ រាល់ទិន្នន័យដែលមានស្រាប់នឹងមិនមានការប្រែប្រួលឡើយ។

អ្នកប្រើប្រាស់ដែលបានប្តូរអាសយដ្ឋានរួចហើយ នឹងមិនអាចប្តូរអាសយដ្ឋានថ្មីម្តងទៀតបានទេ ក្នុងរយៈពេល ១២ ខែ៕